សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលេខទំនាក់ទំនង Hotline (085 780 847 – 010 556 630) សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុទូទាំងប្រទេស ។

រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ៖ ក្នុងគោលបំណងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រដ្ឋបាលព្រៃឈើ សូមដាក់ជូននូវលេខទំនាក់ទំនង Hotline ខាង ក្រោមនេះ សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុនៅទូទាំងប្រទេស។ ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាន និងធ្វើទុក្ខបុកម្នេញ សូមទាក់ទងមកតាមរយៈ ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០នេះ ដែលរដ្ឋបាលព្រៃឈើនឹងចេញអន្តរាគមន៍ក្នុងការដកហូតសត្វស្វាដែល អាចបង្កគ្រោះថ្នាក់ទាំងនោះ ចេញពីតំបន់សាធារណៈមួយចំនួននេះ។ ស្វាដែលចាប់បានទាំងនេះ នឹងយកទៅព្រលែងក្នុង ព្រៃធម្មជាតិដើម្បីបង្កើនចំនួនសត្វស្វាដោយធម្មជាតិ ឬយកទុកធ្វើជាមេបង្កាត់ពូជនៅក្នុងកសិដ្ឋាន ឬរក្សាទុកនៅតាម សួនសត្វ អាស្រ័យទៅតាមស្ថានភាពនៃសត្វស្វានីមួយៗ។

រដ្ឋបាលព្រៃឈើ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយសហការ និងមេត្តាយោគយល់នូវការរំខាន ណាមួយជាយថាហេតុ និងសូមប្រជាពលរដ្ឋទាំងអស់មេត្តាកុំព្រលែងស្វានៅតាមវត្តអារាម ឬទីសាធារណៈ និងកុំផ្តល់ ចំណី កុំប៉ះពាល់ ឬលេងជាមួយសត្វស្វា ហើយត្រូវរក្សាគម្លាតឆ្ងាយពីស្វាដើម្បីធានាសុវត្ថិភាពបញ្ចៀសការបង្កគ្រោះថ្នាក់ ណាមួយដោយសត្វស្វាទាំងនេះ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print