ប្រជាពលរដ្ឋជិត៥០នាក់នាំគ្នាមកតវ៉ាមុខសាលាខេត្តក្រចេះ ករណីសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើឃាត់ទុករថយន្តដឹកជន្លង់ម្រេចរបស់ពួកគាត់

ចែករំលែក៖

ខេត្តក្រចេះ៖ តាមសេចក្តីរាយការណ៍ពីខេត្តក្រចេះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋមកពីស្រុកព្រែកប្រសប់ ប្រមាណជិត៥០នាក់ បាននាំគ្នាតវ៉ាមុខសាលាខេត្ត ដើម្បីទាមទារឲ្យជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដោះលែងរថយន្តដឹកជន្លងម្រេច ខណៈសមត្ថកិច្ចចម្រុះបានចាប់ឃាត់ទុកកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅក្រុង-ខេត្តក្រចេះ ពាក់ព័ន្ធនឹងការដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់ ។

...

យ៉ាងតិចរថយន្តចំនួន២គ្រឿងត្រូវបានសមត្ថកិច្ចឃាត់យកមករក្សាទុកនៅទីតាំងធ្វើការងាររបស់សមត្ថកិច្ចឯក្រុងក្រចេះ ប៉ុន្តែប្រជាពលរដ្ឋបានមកទាមទារដោយសំអាងថា ពួកគាត់ដឹកជញ្ជូនអនុផលព្រៃឈើនេះ សម្រាប់ដោះស្រាយជីវភាពការរស់នៅប្រចាំថ្ងៃ និងមិនមែនជាបទល្មើសធ្ងន់ ។

លោក ទ្រី សុភក្តិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះថា ព្រឹកមិញនេះ មានប្រជាពលរដ្ឋប្រមាណពី៣០ទៅ៤០នាក់ មកតវ៉ាមុខសាលាខេត្តមែន ពួកគាត់ទាមទារឲ្យជំនាញប្រគល់រថយន្តដឹកឈើជន្លង់ម្រេចទៅវិញ ប៉ុន្តែករណីនេះ លោកបានឲ្យនាយរងរដ្ឋបាលព្រៃឈើខេត្តមួយរូប ជាតំណាងដើម្បីទៅពិភាក្សា និងពន្យល់ពួកគាត់ជុំវិញបញ្ហាខាងលើនេះ ។ លោកសុភក្តិ បន្តថា គាត់ក៏ឯកភាព និងទៅស្នាក់ការរដ្ឋបាលព្រៃឈើក្រុងក្រចេះ ដើម្បីបំពេញបែបបទតាមនីតិវិធី ។

គួររំលឹកថា កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ រថយន្តដឹកជន្លង់ម្រេចជាច្រើនគ្រឿង បានបើកក្នុងល្បឿនលឿន ក្នុងគោលបំណងឆ្ពោះទៅកាន់ច្រកព្រំដែនវៀតណាម ប៉ុន្តែត្រូវបានកម្លាំងចម្រុះឃាត់ចំនួន២ឡានយកមករក្សាទុក ទើបបង្កើតឲ្យមានការតវ៉ាពីប្រជាពលរដ្ឋ ដែលជាសាច់ញាតិរបស់អ្នកបើកបរ ខណៈមានការប៉ះគ្នាបន្តិចបន្តួចបង្កឲ្យរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកតកន្ទុយគ្នា បណ្តាលឲ្យអ្នកដឹកជន្លង់ម្រេច២នាក់រងរបួស ហើយត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ៕

IMG_0153IMG_0155IMG_0154IMG_0156

ដោយ៖ កោះទ្រុង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print