សពបុរសម្នាក់ប្រចណ្ឌប្រពន្ធលោតទឹកសម្លាប់ខ្លួនកាលពី២ថ្ងៃមុនពេលនេះអណ្តែតនៅក្បែរសណ្ឋាគារសុខា

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសដែលប្រចណ្ឌប្រពន្ធសម្រេចិត្តលោតទឹកពីលើសាឡាង កាលពី២ថ្ងៃ មុនពេលនេះ ត្រូវបានគេប្រទះឃើញហើយ អណ្ដែតតាមទឹកទន្លេសាប នៅក្បែរសណ្ឋាគារសុខា ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហាឆ្នាំ២០២៤ នៅត្រង់ចំណុចច្រាំងទល់មុខសណ្ឋារគារ សុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ហេតុ សម្បត្តិ អាយុ៤១ឆ្នាំ មានលំនៅ
ក្នុងសង្កាត់ អូរឬស្សីទី០១ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា ប្តីរបស់គាត់បានលោតទឹកសម្លាប់ខ្លួនពីលើសាឡាងបន្ទាប់ពីមានទំនាស់គ្នាកាលវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២៤។នៅយប់នោះរូបគាត់និងប្ដីព្រមទាំងកូនតូចបានធ្វើដំណើរមកញ៉ាំអីនៅក្នុងសង្កាត់ជ្រោយចង្វា និងផឹកស្រវឹង គាត់ក៏បាននាំគ្នាជិះសាឡាងត្រឡប់ទៅភ្នំពេញ នៅពេលធ្វើដំណើរជិតដល់ច្រាំង ស្រាប់តែប្ដីរបស់គាត់បានលោតទឹកសម្លាប់ខ្លួន លិចបាត់តែម្តង ។

...

ប្រភពដដែលបន្តទៀតថាកន្លងមករូបគាត់ពីរនាក់ប្ដីប្រពន្ធតែងតែមានទំនាស់ជាមួយគ្នា ដោយសារតែប្ដីប្រចណ្ឌ មិននឹកស្មានថាប្តីគិតខ្លីលោតទឹកសម្លាប់ខ្លួនពីលើសាឡាងបែបនេះទេ។ក្រោយពីលោតទឹកសម្លាប់ខ្លួនលិចបាត់ស្ត្រីជាប្រពន្ធក៏បានស្វែងរកសពប្ដីតែពុំឃើញរំលងបាន២យប់ នៅវេលាព្រឹកថ្ងៃទី២១ខែសីហានេះ ក៏បានទទួលដំណឹងពីប្អូនថ្លៃថា សពប្តីរបស់ខ្លួនអណ្ដែត នៅជិតច្រាំងត្រើយម្ខាង ភ្លាមៗគាត់បានធ្វើដំណើរមកមើលសាកសពប្តីផងដែរ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលជំនាញចាត់ចែងស្រង់សាកសពដាក់លើច្រាំងដើម្បីត្រួតពិនិត្យ។
តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចនគរបាលធ្វើកោសល្យវិច្ច័យបានសន្និដ្ឋានថាសពបានស្លាប់ដោយសារលង់ទឹក ក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សពឲ្យទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print