កម្លាំងនគរបាលខេត្តមណ្ឌលគិរី ធ្វើការបង្រ្កាបស្រ្តីមា្នក់ដែលជាជនសង្ស័យ ក្នុងករណីជួញដូរបារីអេឡិចត្រូនិច

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលខេត្តមណ្ឌលគិរី ធ្វើការបង្រ្កាបស្រ្តីមា្នក់ដែលជាជនសង្ស័យ ក្នុងករណីជួញដូរបារីអេឡិចត្រូនិច​ កាលពីយប់ម្សិលមិញនេះ​។

ប្រភពដដែលបន្តថា​ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោក ឧត្តម​សេនី​យ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌ​ល​គិរី ក្នុងការចាប់បង្ក្រាបការជួញដូរបារីអេឡិចត្រូនិចដោយខុសច្បាប់។ កាលពីវេលាម៉ោង​ ១៩​និង០០នាទី​ កាលពីថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០​២៤ នៅត្រង់ចំណុចផ្ទះឈ្មោះ​ សុខ​ នី​ ភេទស្រី ស្ថិតនៅក្នុងភូមិកណ្តាល​ សង្កាត់ស្ពានមានជ័យ​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី និងមានកា រសម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​មណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូល​ដ្ឋាន លោក សុខ សារឿន ចៅសង្កាត់រង​ និងលោក វ៉ាន់ ធារី សមាជិកភូមិកណ្តាល។

សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន​បានសហការណ៍​ជាមួយកម្លាំងអធិការនគរបាល ក្រុងសែនម​នោរម្យ ធ្វើការបង្ក្រាបស្រ្តីម្នាក់ក្នុងករណីជួញដូរបារីអេឡិចត្រូនិច ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ​ សុខ​ នី​ ភេទ ស្រីស្ថិតនៅភូមិកណ្តាល សង្កាត់​ស្ពានមានជ័យ ក្រុងសែនមនោរម្យ​ ខេត្ត​មណ្ឌលគិរី​ ។

...

ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញយើងបានធ្វើការនាំខ្លួនស្រ្តីជួញដូរបារីអេឡិចត្រូនិច ចំនួន ០១នាក់ មកធ្វើការសួរនាំស្រ្តីខាងលើមានឈ្មោះដូចខាងក្រោម​ ៖
១.ឈ្មោះ​ សុខ នី ភេទ ស្រី អាយុ​ ២៦ឆ្នាំ​ ជន​ជាតិខ្មែរ​ មុខរបរលក់ដូរ មានទីលំនៅបណ្ដោះ​អាសន្ននៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានធ្វេីតេស្តរកសាធាតុញៀន ក្នុងទឹកម៉ូត្រជាលទ្ធផលអវិជ្ជមាន(-)។
-សម្ភារ:និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម÷
១.បារីអាឡិចត្រូនិច ចំនួន​ ២៨គឿង​ ។
២.ក្បាលបារីអេឡិចត្រូនិចមានទឹកសម្រាប់ជក់​ ម៉ាក Yooz ចំនួន​ ១៧ប្រអប់​ ស្មេីនឹង​ ៣៤ដេីម ។
បច្ចុប្បន្នស្រ្តីដែលមានឈ្មោះខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន​និងកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនម​នោរម្យ បានធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិចនេះ បន្តទៀត ចំណែកវត្ថុតាង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដកហូតមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print