លោកតាចិត្តព្រៃផ្សៃអាយុ៧៦ឆ្នាំល្បួងក្មេងស្រីអាយុ១១ឆ្នាំទៅរំលោភបានសម្រេច១០លើក

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងស្រីអាយុ១១ឆ្នាំជាសិស្សត្រូវបានលោកតាចិត្តព្រៃផ្សៃអាយុ៧៦ឆ្នាំល្បួងយកទៅរំលោភនៅក្នុងបរិវេនវត្តពោធិ៍បាន បានសម្រេចជាបន្តបន្ទាប់ជាង១០លើកតាំងពីអំឡុងខែមករា ឆ្នាំ២០១៦មក ។ សកម្មភាពនេះត្រូវបានបែកធ្លាយគ្រាដែលលោកតាចិត្តព្រៃផ្សៃបានចោទប្រកាន់ក្មេងស្រីរងគ្រោះថា បានលួចលុយរបស់គាត់អស់ចំនួន ៣សែនរៀល ។

...

ក្រោយពីបែកធ្លាយស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ចនគរបាលស្រុកកោះធំនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនលោកតាខាងលើដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ វ៉ាំង សៅ ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាគណៈកម្មការវត្តពោធិ៍បាន មានទីលំនៅភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ស.រ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ  ។

លោកអធិការបានបន្តថា នៅមុនពេលកើតហេតុគឺនៅក្នុងអំឡុងខែមករា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះបានចេញពីរៀនក៏បានដើរទៅក្នុងវត្តពោធិ៍បាន សុំទឹកលោកតាអាចារ្យកំហូចខាងលើនេះផឹក ។ ឱកាសល្អលោកតាគណៈកម្មការខាងលើនេះបានឲ្យទឹក និងនំ ទៅក្មេងស្រីរងគ្រោះហូប បន្ទាប់មកលោកតាកំហូចក៏បានលួងលោមក្មេងស្រីរងគ្រោះឲ្យដើរចូលទៅកន្លែងស្ងាត់ធ្វើសកម្មភាពឱបថើប និងរួមភេទជាមួយក្មេងស្រីរងគ្រោះរហូតបានសម្រេចបំណង ។ ក្រោយពីធ្វើសកម្មភាពរួចលោកតាគណៈកម្មការវត្តបានឲ្យលុយចំនួន ៣.០០០រៀលទៅក្មេងស្រីរងគ្រោះ និងហាមមិនឲ្យយករឿងនេះទៅប្រាប់អ្នកណាឡើយ ។

លោក ឈឿន ប៊ុនឆន បានបន្តទៀតថា ចាប់តាំងពីពេលនោះមកលោកតាអាចារ្យកំហូចបានល្បួងក្មេងស្រីរងគ្រោះរួមភេទបានសម្រេចជាបន្តបន្ទាប់ជាង១០លើក ហើយសកម្មភាពទាំងអស់នេះធ្វើឡើងនៅក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ជួនកាលធ្វើឡើងនៅក្នុងព្រៃខាងមុខវត្ត ។ លុះមកដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះបានលួចលុយរបស់ជនសង្ស័យចំនួន ៣០០.០០០រៀល ជាហេតុធ្វើឲ្យជនសង្ស័យជជីកសួរនាំ និងប្រាប់ទៅគ្រូបន្ទុកថ្នាក់របស់ក្មេងស្រីរងគ្រោះរហូតឈានដល់បែកធ្លាយរឿងនេះដឹងដល់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ សម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលស្រុកកោះធំឲ្យជួយអន្តរាគមន៍ចាប់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ជនសង្ស័យឈ្មោះ វ៉ាំង សៅ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពល្បួងក្មេងស្រីរងគ្រោះរួមភេទបានសម្រេចជាបន្តបន្ទាប់ជាង១០លើកប្រាកដមែន ។ ជនសង្ស័យបញ្ជាក់ថា ពេលធ្វើសកម្មភាពបានសម្រេចខ្លួនតែងតែឲ្យប្រាក់ទៅក្មេងស្រីរងគ្រោះចាប់ពី ៣.០០០រៀល រហូតទៅ ១០.០០០រៀលជារៀងរាល់ដង ៕

1

2

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print