ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការតែងតាំង លោក ភូថង សេរីវុឌ្ឍី ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សូមបញ្ជាក់ថា ៖ លោក ភូថង សេរីវុឌ្ឍី ជាអភិបាលរងស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងអនុក្រឹត្យបញ្ជាក់ថា ៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា
...