នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកទៅដល់មជ្ឈិមបូព៌ា ដើម្បីការពារអុីស្រាអែល

ចែករំលែក៖

សារព័ត៌មាន AFP យោធាអាមេរិក កាលពីថ្ងៃពុធ ទី២១ ខែសីហា បានឱ្យដឹងថា នាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln អមដំណើរដោយ នាវាពិឃាតជាច្រើនគ្រឿង បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ បន្ទាប់ពីមានការបញ្ជាពីរដ្ឋមន្ត្រីការពារជាតិអាមេរិកឱ្យបង្កើនល្បឿនដាក់ពង្រាយ។

ការធ្វើដំណើរទៅដល់របស់នាវាផ្ទុកយន្ដហោះចម្បាំងនេះនឹងធ្វើឱ្យចំនួននាវាផ្ទុកយន្ដហោះចម្បាំងរបស់អាមេរិក ដែលកំពុងស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា កើនដល់២គ្រឿងជាបណ្ដោះអាសន្ន ខណៈ USS Abraham Lincoln នឹងត្រូវឈរជើងជំនួសនាវាផ្ទុកយន្ដហោះចម្បាំង USS Theodore Roosevelt ក្នុងពេលដែលតំបន់ទាំងមូលកំពុងប្រឈមមុខនឹងភាពតានតឹង ក្រោយការគំរាមសងសឹករបស់អ៉ីរ៉ង់ប្រឆាំងអ៉ីស្រាអែល ជុំវិញការសម្លាប់មេដឹកនាំហាម៉ាស់ម្នាក់នៅក្នុងទីក្រុងតេហេរ៉ង់ កាលពីចុងខែកក្កដាកន្លងទៅ។
ទីបញ្ជាការកណ្ដាលរបស់យោធាអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា ឬហៅកាត់ថា CENTCOM បានបញ្ជាក់នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមថា «USS Abraham Lincoln មានផ្ទុកយន្ដហោះចម្បាំង F-35C និង F-18 បានចូលទៅកាន់តំបន់ដែលស្ថិតនៅក្រោម ការទទួលខុសត្រូវរបស់ CENTCOM ហើយ ជាមួយការអមដំណើរដោយកងនាវាពិឃាត»។
មន្ទីរបញ្ចកោណ កាលពីថ្ងៃទី១១ ខែសីហា បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចេញបញ្ជាឱ្យនាវា Abraham Lincoln ពន្លឿនការធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបានបញ្ជាការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងនេះកាលពីដើមខែសីហា៕ ដោយធីរីណា

...

រូប​ថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print