សេចក្ដីប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ក្រុមក្មេងទំនើងចំនួន០៩នាក់ បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលសំណុំរឿងពី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុមជនសង្ស័យជាក្មេងទំនើងសិស្សសាលាចំនួន០៩នាក់។ ក្រុមក្មេងទំនើងបានវាយតបជនរងគ្រោះចំនួន០២នាក់ និងបង្ខំឱ្យជនរងគ្រោះធ្វើការសុំទោសនៅចំណុចបង្គោល អង់តែនវិទ្យុបាយ័ន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ករណីនេះកម្លាំង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក្រោយពីពិនិត្យសំណុំរឿង ភស្តុតាង និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួមមាន ទី១. ឈ្មោះ គង់ មណ្ឌលម៉ារីយ៉ា ភេទស្រី កើតឆ្នាំ២០០៦ ទី២. ឈ្មោះ ដុំ ម៉ីម៉ី ភេទស្រី កើតឆ្នាំ២០០៨ ទី៣. ឈ្មោះ ទូច ចាន់ ណារី ភេទស្រី កើតឆ្នាំ២០០៨ ទី៤. ឈ្មោះ ចំរ៉ុង ពិសី ភេទស្រី កើតឆ្នាំ២០០៦ ទី៥. ឈ្មោះ ដា សុរិយាវល័ក្ខ កើតឆ្នាំ២០០៨ ទី៦. ឈ្មោះ ប្រាក់ លីហ្សា ភេទស្រី កើតឆ្នាំ២០០៥ ទី៧. ឈ្មោះ ផាន់ សុនីតា ភេទស្រី កើតឆ្នាំ ២០០៨ ទី៨. ឈ្មោះ សែ សុធា ភេទស្រី កើតឆ្នាំ២០០៦ និងទី៩. ឈ្មោះ ភួង រក្សាទេវា ភេទស្រី កើតឆ្នាំ២០០៨ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំង០៩នាក់នេះ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ប្រព្រឹត្តនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សូមអំពាវនាវឱ្យអាណាព្យាបាល និង លោកគ្រូ/អ្នកគ្រូធ្វើការណែនាំឱ្យយុវជន/យុវនារីជៀសឆ្ងាយអំពីក្រុមក្មេងទំនើងដែលបង្កអសន្តិសុខ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន តាមការគួរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print