រថយន្តកុងតឺន័របើកលឿនទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបទសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័របើករំលោភភ្លើងស្តុប ទៅបុកម៉ូតូហុងដាឌ្រីម អូសច្រើនម៉ែត្រ ហើយបើកគេចទៅបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១១និង១៥នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវសុី ជីនពីង ចំណុចភ្លើងស្តុប កែងផ្លូវបេតុងវត្តជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វឿន ប្រុសសាក់ អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅឯខេត្តសៀមរាប ។ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ អែម រដ្ឋា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្បែរខាងគ្នា មានស្រុកកំណើត ភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របួសបាក់ដៃស្តាំ និងបាក់ជើងឆ្វេង ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW-879 ឌុបគ្នាតាមផ្លូវបេតុងវត្តជន្លង់ម្លូរ ក្នុងទិសដៅពីលិចទៅកើត ឆ្លងផ្លូវ សុី ជីនពីង ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿងបើកលឿនលឿនពីជើងទៅត្បូង រំលោភភ្លើងស្តុប ទៅបុកម៉ូតូអូសច្រើនម៉ែត្របោកផ្ទប់នឹងខឿនទ្រូងផ្លូវ បណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហើយរថយន្តបើករត់គេចចូលការ៉ាស់បាត់ ។

...

បន្ទាប់ពីកើតហេតុជនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសាកសពយុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯខេត្តសៀមរាប ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ និងស្រាវជ្រាវ សហការណ៍ជាមួយមូលដ្ឋាន ដើម្បីស្វែងរករថយន្តបង្ក ទៅដោះស្រាយនៅពេលក្រោយ ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print