ចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី

ភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង១០ នាក់ និងបក្ខពួក ខាងលើ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅបុរីផុនស៊ុយ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បទល្មើសដែលមាន បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមួយក្រុមមានឈ្មោះ ក្រុមជ្រៃកោង (MCK) មានគ្នាចំនួន១៣នាក់ប្រដាប់ដោយដំបងឈើចំនួន ០២ ដើម កាំបិតកែច្នៃដងដែកចំនួន ០១ ដើម និងដុំថ្ម បានធ្វើ សកម្មភាពព្រួតគ្នាវាយ កាប់ និងគប់ទៅលើជនរងគ្រោះម្នាក់បណ្តាលឱ្យរងរបួសដៃស្ដាំរយះដេរចំនួន ០៨ ផ្ទេរ, មុតរយះ ត្រង់កដៃឆ្វេង និងត្រូវចំសៀតផ្កាខាងស្តាំ នៅចំណុចប្រព្រឹត្តនៅបុរីផុនស៊ុយ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ៣០ នាទីយប់ រួចម ក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ វេលា ម៉ោង ២១ និង ៣០ នាទី កម្លាំងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ១០ នាក់ រួមមាន ១-ឈ្មោះ កុល សុផានិត ភេទប្រុស ឆ្នាំកំណើត២០០៧ ២-ឈ្មោះ ខយ សុខម៉េង ភេទប្រុស ឆ្នាំកំណើត ២០០៧ ៣-ឈ្មោះ អឿន សិរីវុទ្ធ ភេទប្រុស ឆ្នាំកំណើត២០០០ ៤-ឈ្មោះ យ៉ាន់ សុផែន ភេទប្រុស ឆ្នាំកំណើត២០០៤ ៥-ឈ្មោះ ផល វិចិត្រ ភេទប្រុស ឆ្នាំកំណើត២០០៨ ៦-ឈ្មោះ សឿ សុខលួន ភេទប្រុស ឆ្នាំកំណើត២០០៨ ៧-ឈ្មោះ រឿន សីហា ភេទប្រុស ឆ្នាំកំណើត២០០៨ ៨-ឈ្មោះ សឺង គឹមឡុង ភេទប្រុស ឆ្នាំកំណើត២០០៨ ៩-ឈ្មោះ នួន សាខេ ភេទប្រុស ឆ្នាំកំណើត២០០៨ ១០-ឈ្មោះ កែម ប្រុសទីន ភេទប្រុស ឆ្នាំកំណើត២០០៨ រួមជាមួយវត្ថុតាង ដំបងឈើ ចំនួន ០១ ដើម,កាំបិតកែច្នៃដងដែក ចំនួន ០១ ដើម និងដុំថ្មចំនួន ០៦ ដុំ នាំយកមកសាកសួរ និងចាត់ការតាមនីតិវិធី ច្បាប់តែម្តង។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

...

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print