ភ្នំពេញ ៖ ស្របពេលដែលរាជរដ្ឋាភិបាលការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ នៅខេត្តសៀមរាប ត្រេកអរ គោរពថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ពាក្យចាស់លោកថា ស្ដាប់ច្រើន កើនប្រាជ្ញា។ ខ្ញុំក៏ជឿថា ស្ដាប់ច្រើន កើនប្រសិទ្ធភាពដោះស្រាយបញ្ហា ផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ដើម្បីអាចជួយអ្នកណាម្នាក់អោយចំគោលដៅ ត្រូវស្ដាប់អ្នកនោះផ្ទាល់ថាគាត់ចង់បានអ្វីពិតប្រាកដ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ខ្ញុំសូមអរគុណចំពោះបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ នៅខេត្តសៀមរាប ដែលបានចូលរួមផ្ដល់ជាព័ត៌មាន លើកជាយោបល់ និងសំណូមពរជាក់លាក់ (តាមរយៈក្រុមជំនួយការផ្ទាល់របស់ខ្ញុំ) សម្រាប់ខ្ញុំអាចធ្វើជាមូលដ្ឋានក្នុងការដាក់ចេញនូវដំណោះស្រាយជូនបងប្អូនបានចំចំគោលដៅ ៕