ប្រទះឃើញរថយន្តគេយកមកផ្លុងចោល មិនដឹកពាក់ព័ន្ធករណីអ្វីក៏រាយការណ៍ទៅសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញរថយន្ត ALPHARD

គេយកមកផ្លុងចោលនៅក្បែររបងវត្តចំបក់មាសអស់រយៈពេលជាច្រើនម៉ោងទើបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២រសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២៤ស្ថិតនៅចំណុចក្បែររបងវត្តចំបក់មាស ភូមិថ្មីសង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជាប្រាំពីរព្រឹក បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកALPHARDពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BT-6008 មិនដឹងថាគេបើកយកមកចតទុកចោលក្បែររបងវត្តតាំងពីពេលណានោះទេ ដោយពួកគាត់គិតថាប្រហែលជាគេបើកឡានមកឈប់រកទិញដី ឬក៏រកមើលម៉ុងសពនោះទេទើបមិនបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។រហូតដល់ម៉ោង១ជាងទៅហើយឃើញឡាននៅកន្លែងដដែលដោយមានការសង្ស័យក៏រាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យ។

...

ក្រោយមកសមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុសហការជាមួយជំនាញការិយាល័យចរាចរណ៍ខណ្ឌដង្កោលចុះទៅធ្វើការពិនិត្យដោយមានស្នាមប៉ះពារឆ្កូតថ្នាំទ្វារខាងមុខផ្នែកខាងឆ្វេង សមត្ថកិច្ចសង្ស័យពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ក៏បានធ្វើកំណត់ហេតុយករថយន្តមករក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដង្កោដើម្បីស្វែងរកម្ចាស់រថយន្ត យកឯកសារមកផ្ទៀងទាត់ប្រគល់ត្រឡប់ទៅវិញ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print