បុរសជនជាតិស្រីលង្កា បុគ្គលិកក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ម្នាក់លោតសម្លាប់ខ្លួនសង្ស័យមានវិបត្តិក្នុងគ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សន្តិសុខ ខណៈបុរសជនជាតិស្រីលង្កា បុគ្គលិកក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ម្នាក់លោតសម្លាប់ខ្លួនសង្ស័យមានវិបត្តិក្នុងគ្រួសារនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះថា បុរសដែលស្លាប់មានឈ្មោះឌីសាន់ណាយាគេ ម៉ូឌីយ៉ាន់សែលេខ ណាឌីសាន់ ឌីសាន់ឌីសាន់ណាយាគេ( DISSANAYAKE MUDIYANSELAGE  NADEESHAN DISSANAYAKE កើតថ្ងៃទី០១ ខែ១០ ឆ្នាំ១៩៩២ ជនជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខ: N8623670 មុខរបរបុគ្គលិក ក្រុមហ៊ុនកាស៊ីណូម៉ុកបាយ មានទីលំនៅប្រទេសស្រីលង្កា បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន បន្ទប់លេខ៦៨១០ ជាន់ទី០៧ អគារ៦ តំបន់៣ ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ក្រុងបាវិត។

ប្រភពបន្តថាកាលពីវេលាម៉ោង២០:១០នាទី យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលកាស៊ីណូម៉ុកបាយ បានរាយការណ៍មកថា៖ មានជនជាតិស្រីលង្កាលោតពីលើអគារក្នុងបរិវេណកាស់ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវនិងហ៊ុំព័ទ្ធ រង់ចាំមន្រ្ដីជំនាញពិនិត្យនិងកោសលវិច័យស្នងការខេត្ត លុះដល់វេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក  គឹម ឡៃ ស្នងការរងជំនួយការ ដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ  សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវេជ្ជបណ្ឌិត ទុំ បូរី សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យនិងស្រាវជ្រាវដល់កន្លែងកើតហេតុ។

ដោយលទ្ធផលនៃការពិនិត្យសាកសព
និង ស្ដាប់ចម្លើយសាក្សីបំភ្លឺ ឆែកកាមេរ៉ាសុវត្ថិភាព លោកគ្រូពេទ្យជំនាញ និងសមត្ថកិច្ចជំនាញសន្និដ្ឋានបានថា៖
សាកសពស្លាប់ដោយសារការប៉ះទង្គិចផ្នែកដងខ្លួនធ្ងន់ធ្ងរ(លោតពីលើទីខ្ពស់)។
សមត្ថកិច្ចបានបញ្ជាក់មូលហេតុ ដោយបុរសខាងលើមានវិបត្តិក្នុងគ្រួសារ។

សាកសព សមត្ថកិច្ចបានដឹក យកទៅ រក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់៕ ដោយ៖ សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print