ខ្សែប្រយុទ្ធ Estevao Willian ដែលមានវ័យ១៧ឆ្នាំដែលមានរហស្សនាមថា ‘Messinho’ ត្រូវបានគ្រូបង្វឹកលោក Dorival Jr ហៅចូលក្រុមជម្រើសជាតិប្រេស៊ីលជាលើកដំបូងសម្រាប់ការប្រកួតជម្រុះ World Cup នៅខែក្រោយ ខណៈដែលខ្សែប្រយុទ្ធ Neymar បានជាសះស្បើយពីរបួស ប៉ុន្តែនៅតែមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិនោះទេ។
Estevao ដែលនឹងចូលរួមជាមួយ Chelsea នៅឆ្នាំក្រោយនឹងចាប់ដៃគូជាមួយអតីតមិត្តរួមក្រុម Palmeiras និងកីឡាករថ្មីរបស់ Real Madrid គឺកីឡាករ Endrick។ កីឡាករវ័យក្មេងទាំងនេះនឹងចាប់ដៃគូលេងជាមួយ Vinicius Jr ដែលត្រូវបានហៅផងដែរក្នុងការបង្ហាញខ្លួនម្បីបង្កើតខ្សែប្រយុទ្ធដ៏មានឥទ្ធិពល។
គ្រូបង្វឹកលោក Dorival បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ខ្ញុំតែងតែវិនិយោគយ៉ាងខ្លាំងលើកីឡាករវ័យក្មេងពេញមួយអាជីពរបស់ខ្ញុំ។ គាត់គឺជាកីឡាករដែលលេចធ្លោ និងបង្ហាញរឿងដ៏អស្ចារ្យ។ វាអាស្រ័យលើយើងក្នុងការជឿ ខ្ញុំសុំឱ្យយើងមានការអត់ធ្មត់បន្តិចជាមួយក្មេងៗទាំងនេះជាមួយ Endrick”។
Neymar មិនត្រូវបានគេបញ្ចូលក្នុងក្រុមឡើយ ទោះបីជាសះស្បើយពីរបួសសរសៃពួរមុខ (ACL) និង meniscus នៅជង្គង់ឆ្វេងរបស់គាត់។ ខ្សែប្រយុទ្ធរូបនេះបានទទួលការវះកាត់ក៏បានខកខានក្នុងការប្រកួត Copa America ដែរ។
លោក Dorival បានបន្ថែមថា “មិនចាំបាច់ធ្វើអត្ថាធិប្បាយទេ គ្រប់គ្នាដឹងថាគាត់មានសារៈសំខាន់ប៉ុណ្ណា សម្រាប់ Neymar ប៉ុន្តែអ្វីៗត្រូវតែកើតឡើងនៅពេលត្រឹមត្រូវ និងនៅកន្លែងត្រឹមត្រូវ។ ខ្ញុំគ្មានការសង្ស័យទេថា នៅពេលដែលគាត់ជាសះស្បើយភ្លាម គាត់នឹងត្រូវបញ្ចូលម្តងទៀត” ។
អ្នកចាត់ការវ័យ៦២ឆ្នាំរូបនេះបានចូលកាន់តំណែងកាលពីខែមករាបានចាកចេញពីក្លិប Barcelona។ ប្រេស៊ីលដែលឈរនៅលេខរៀងទី៦ក្នុងវគ្គជម្រុះតំបន់អាមេរិកខាងត្បូងដែលមានតែ៧ពិន្ទុប៉ុណ្ណោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអេក្វាឌ័រក្នុងទីក្រុង Curitiba នៅថ្ងៃទី៦ ខែកញ្ញា មុនពេលជួបជាមួយក្រុមប៉ារ៉ាហ្គាយនៅ៤ថ្ងៃក្រោយមកនៅ Asuncion។ ខាងក្រោមនេះគឺជាសមាជិកក្រុមប្រេស៊ីលដែលត្រៀមប្រកួតជម្រុះក្នុងតំបន់អាមេរិកខាងត្បូង៖
អ្នកចាំទី៖ Alisson, Bento, Ederson។
ខ្សែការពារ៖ Danilo, Yan Couto, Guilherme Arana, Wendell, Beraldo, Eder Militao, Gabriel Magalhaes, Marquinhos។
ខ្សែបម្រើ៖ Andre, Bruno Guimaraes, Gerson, Joao Gomes, Lucas Paqueta។
ខ្សែប្រយុទ្ធ៖ Rodrygo, Endrick, Estevao, Luiz Henrique, Pedro, Savinho, Vinicius Jr ៕ (រូបភាព ៖ Reuters/CNA)