ខេត្តកណ្ដាល៖ ករណីយុវជន៥នាក់រំលោភសេពសន្ថវៈបូកនារីម្នាក់រហូតសន្លប់ស្ដូកស្ដឹង ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចចោទប្រកាន់ជាផ្លូវការ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ។
...
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ទេព មុនិន្ទ បញ្ជាក់ថា ជនសង្ស័យ៥នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី ។
លោក ទេព មុនិន្ទ បញ្ជាក់ថា ពួកគេទាំង៥នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រើប្រាស់ឬទាក់ទងនឹងជនល្មើស តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទ៕
ដោយ៖ សហការី
...