អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់ដៃនាគផ្នែកខាងលិចនៃ​ជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប÷នៅក្នុងខែសីហា នេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរ និងបង្កាន់ដៃនាគ ផ្នែកខាងលិចនៃជណ្ដើរកណ្ដាល ខាងត្បូងប្រាសាទអង្គរវត្តហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលពីខែ ឧសភា មក។

លោក សយ សុភារិន្ទ បានរំឭកថា ចំពោះទីតាំងនេះមុនពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហមិននឹងជាដើម។ ដំណាក់កាលដំបូង ក្រុមការងារអាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងខឿនឡើងវិញ បន្ទាប់មកបានជួសជុលនាគ ឱ្យមានជំហ និងលំនឹងដូចដើមវិញ។ 

តាមការបញ្ជាក់ពីលោក សយ សុភារិន្ទ ការងារខាងលើនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់ទាំង ស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេល៣ខែ។ បុរាណវិទូរូបនេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរតទៅអនាគត ដោយមិនបារម្ភពីហានិភ័យនៃការដួលរលំចម្លាក់នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹមត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញហើយ។ ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សានៅតាមចំណុចផ្សេងៗទៀតដើម្បីលើកគម្រោង ជួសជុលទៅអនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានាឱ្យល្អប្រសើរឡើងវិញ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print