សម្តេចធិបតី សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ និង​ជនរួមជាតិទាំងអស់​ ទាំងក្នុង​ និងក្រៅប្រទេស​ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ តាមរយៈ​  “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ​

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ និង​ជនរួមជាតិទាំងអស់​ ទាំងក្នុង​ និងក្រៅប្រទេស​ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ តាមរយៈ​  “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ​។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា , ការចូលរួមនេះ​ គឺបានបង្ហាញយ៉ាងច្បាស់ពី មនសិកា​ ស្រលាញ់​ ការពារជាតិ​ តាមរយៈ​ការអភិវឌ្ឍ​នៅបណ្តាខេត្តតាមព្រំដែន​ ដេីម្បីធាបានភាពរឹងមាំនៃខឿនការពារជាតិ​ ការពារបូរណភាពទឹកដី​ ជាពិសេសបង្ហាញពីស្មារតីជាតិនិយម​ ដែលជាការផ្តល់កម្លាំងចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាលក្នុងការបំពេញបេសកកម្ដ៏ឧដុង្គឧត្តមក្នុងការបម្រេីជាតិ​ និងប្រជាជន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា, សម្រាប់ព័ត៌មានលម្អិតនៃសេចក្តីជូនដំណឹង​ សូម​ អ៊ំពូមីង​ តាយាយ បងប្អូន ចូលទៅកាន់​

Facebook: https://www.facebook.com/share/p/eZogThCbMNcE9Zo4/?
Telegram: https://t.me/Dr_Hunmanetofcambodia/29566

សូមជូនកម្រងរូបភាពបងប្អូន​ អ៊ំពូមីង​ តាយាយដែលបានចូលរួម​ ហេីយបានបង្ហោះក្នុងបណ្តាញសង្គមផ្សេងៗ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print