ព្រះនាងតូច ជេនណា ៖ ខ្ញុំ ពិតជាមានអារម្មណ៍រំភេីបណាស់ដោយបាន ទទួល បានពាន “ Best Newcomer Actress “ពីមហោស្រពភាពយន្ត កម្ពុជា-អាស៊ីលើកទី២ តាមរយៈខ្សែភាពយន្តខ្នាតធំ រឿង “បណ្ដាសានាងរាត្រី”

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំ ពិតជាមានអារម្មណ៍រំភេីបណាស់ដោយបាន ទទួល បានពាន “ Best Newcomer Actress “ពីមហោស្រពភាពយន្ត កម្ពុជា-អាស៊ីលើកទី២ តាមរយៈខ្សែភាពយន្តខ្នាតធំ រឿង “បណ្ដាសានាងរាត្រី”។ នេះជាព្រះរាជបន្ទូល ព្រះនាងតូច ជេនណា គឺជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នោរោត្តម សីហនុ ព្រះ បរម រតន កោដ្ឋ។ អ្នកអង្គម្ចាស់ ត្រូវបានគេស្គាល់ជាទូទៅថាជា “ព្រះនាងតូច នរោត្តម ជេនណា” នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បង្ហោះលើផេលផ្លូវការ។

ព្រះនាងតូច ជេនណា បន្តថា ៖ ពានរង្វាន់មួយនេះជាកិត្តិយសដ៏ធំ នៃការកសាងស្នាដៃរបស់ខ្ញុំ ក៏ដូចជាអនុស្សាវរីយ៍នៃការបម្រេីវិស័យសិល្បៈខ្មែរ ដែលខ្ញុំស្រឡាញ់ពេញបេះដូងផងដែរ។ 

យ៉ាងណាមិញ ខ្ញុំមិនភ្លេចទេចំពោះការអរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកចាងហ្វាងផលិតកម្ម និងថ្នាក់ដឹកនាំផលិតកម្ម LD Entertainment ព្រមទាំងក្រុមការងារទាំងអស់សម្រាប់ការផ្តល់ឱកាសដល់ខ្ញុំបានសម្ដែងក្នុងខ្សែភាពយន្តល្អៗតាំងពីដេីមរៀងមក។ 

ទន្ទឹមនឹងនេះ ខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនក៏ដូចជាហ្វេនៗរបស់ខ្ញុំទាំងអស់ សម្រាប់ការគាំទ្រតាំងពីដើមមក។  ខ្ញុំពិតជារីករាយក្នុងបន្តបោះជំហ៊ានទៅមុខប្រកបដោយក្ដីស្រឡាញ់និងការតាំងចិត្តខ្ពស់។

សូមបញ្ជាក់ថា ៖ ថ្លែងក្នុងពិធីបើក មហោស្រពភាពយន្តកម្ពុជា អាសុី លើកទី២ លោក សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា មហោស្រព ភាពយន្តកម្ពុជាអាស៊ី លើកទី២ គឺជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់ ដែលមិនត្រឹមតែជាវេទិការសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនី ប៉ុណ្ណោះទេ តែគឺវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំង រឿងរ៉ាវជាច្រើន តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។

គួរជម្រាបថា ៖ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នាសាលសន្និសីទ ភីអេច ហ្គេនហល បុរីប៉េងហួត លោក សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងកម្មវិធីក្រាលព្រំក្រហមនៃមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ឆ្នាំ២០២៤ ដោយ មានការចូលរួមពីសំណាក់ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង ភ្ញៀវកិត្តយសមកពីសមាគមន៍សិល្បករ ផលិតកម្ម ក្រុមហ៊ុនចែកចាយ និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប្រមាណ៦០០នាក់។  

ការរៀបចំ មហោស្រព ភាពយន្តកម្ពុជាអាស៊ី លើកទី២ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដែលមិនត្រឹមតែជាវេទិការសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនី ប៉ុណ្ណោះទេ តែគឺវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំង រឿងរ៉ាវជាច្រើន តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ហើយសកម្មភាពនេះគឺក៏បានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេសក្នុងវិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការ បង្កើន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផងដែរ។  

មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ឆ្នាំ២០២៤ នេះ បានរៀបចំនូវពានរង្វាន់សរុបទាំងអស់១៩ ក្នុងនោះកម្ពុជាក៏ទទួលបានពានរង្វាន់ចំនួន៤ផងដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print