រដ្ឋបាលស្រុករមាសហែក សូមធ្វើការបដិសេដទាំងស្រុងចំពោះការបង្ហោះដោយទំព័រហ្វេសប៊ុកមួយឈ្មោះ Sokmil Minh

ចែករំលែក៖

ខេត្តស្វាយរៀង:រដ្ឋបាលស្រុករមាសហែកសូមជម្រាប ជូនសាធារណជនមេត្តាជ្រាបថាថ្មីៗនេះមានទំព័រហ្វេសប៊ុកមួយឈ្មោះ Sokmil Minh បានបង្ហោះជាសាធារណៈថា “ដីស្រែ៨ភូមិ ឈើទាល ភូមិដូង អង្គុញ ព្រៃទួល កំពង់ថ្នា តាសួស ព្រៃតាភេម តាឡោកបែក ស្ថិតនៅឃុំដូង ខេត្តស្វាយរៀងត្រូវយួនយក” ព័ត៌មានដែលបានចុះបង្ហោះនេះ បំភ្លឺសការពិតទាំងស្រុង ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ មកលើអាជ្ញាធរមូលដ្ឋាន។

រដ្ឋបាលស្រុករមាសហែក សូមធ្វើការបដិសេដទាំងស្រុងចំពោះការបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើនេះ និងសូមជម្រាបជូនសាធារណៈជនជ្រាបថា ដីស្រែស្ថិតនៅក្នុងឃុំដូងពុំមានអ្នកណាមកយកដូចការបង្ហោះខាងលើនោះទេ ជាក់ស្ដែងបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទាំងអស់ខាងលើកំពុងតែខិតខំបង្កបង្កើនផលស្រូវរដូវ វស្សា ដាំដំណាំរួមផ្សំ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ធម្មតា។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print