ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយសប្បុរសធម៌របស់សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនកងពល តូចលេខ៧០ ចំនួន ៤៣នាក់ក្នុងប្រតិបត្ដិការបាញ់ថ្នាំសម្លាប់មូសខ្លានៅរាជធានីភ្នំពេញ ក្រោយពីបងប្អូន យកអស់កម្លាំងកាយចិត្ត ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤មកនេះ។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២៤ ហើយចំពោះកងកម្លាំងកងពលតូចលេខ៧០(ង៧០) ដែលចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញចំនួន៤៣នាក់ក្នុងម្នាក់ ៗទទួលបាន ថវិកា២០០.០០០រៀល ,អង្គរ២៥គីឡូក្រាម, មី០១កេសតូច និងទឹកសុទ្ធ០១កេស។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ អនុវត្តតាមការណែនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច(ង៧០)បានចុះធ្វើស កម្មភាព បាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ ទាំង១០៥និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការ បាញ់ថ្នាំមូសសម្លាប់មូស នារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បងប្អូនប្រជាពលរដ្ឋពិតជាអរគុណយ៉ាងខ្លាំងចំពោះសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ។ សំរាប់រដ្ឋបាលរាជធានីភ្នំពេញ ក៏ពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុស ត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៏ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា ដែលបានធ្វើអោយប្រទេសកម្ណុជាមានសុខ សន្តិភាពមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងឈន ទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះក៏បានអរគុណ ចំពោះក្រុមការងារកងពលតូចង៧០ ដែលបានសហកាេជាមួយ ក្រុមការងាររដ្ឋបាល ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិ សង្កាត់ ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបានចាប់ផ្ដើមកាលពីថ្ងៃ ទី១៧ ខែសីហា និងបានបញ្ចប់រួចរាល់ទាំងស្រុង កាលពីថ្ងៃទី២៦ខែសីហា២០២៤នេះ៕. ដោយ៖ សំរិត