ទីផ្សារ Tablet សាកលលោកនៅតែបន្តធ្លាក់ចុះ

ចែករំលែក៖

ក្រុមហ៊ុនសាជីវកម្មទិន្នន័យអន្តរជាតិបានឱ្យដឹងថា ការនាំចេញ Tablet ទូទាំងសាកលលោកនៅតែបន្តធ្លាក់ចុះនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ។
ការស្រាវជ្រាវរបស់ក្រុមហ៊ុននេះបានឱ្យដឹងថា Tablet ចំនួន ៣៨,៧លានគ្រឿង ត្រូវបាននាំចេញចាប់ពីខែមេសាដល់មិថុនា ពោលគឺធ្លាក់ចុះ១២,៣ភាគរយបើធៀប នឹងឆ្នាំមុនដែលមាន៤៤,១លានគ្រឿង។

...

ការស្រាវជ្រាវនេះបានបន្ថែមទៀតថា ការលក់ប្រចាំត្រីមាសរបស់ Tablet ទូទាំងពិភពលោកបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៥មក។

នៅក្នុងត្រីមាសទី២នៃឆ្នាំនេះមានតែ ៦៥ភាគរយនៃ Tablets ប្រើប្រាស់ប្រព័ន្ធ Androidប៉ុណ្ណោះដែលត្រូវនាំចេញ។

Tablets ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Apple iOS បានជាប់ចំណាត់ថ្នាក់ទី២ ពោលគឺមានការនាំចេញចំនួន២៦ភាគរយ ខណៈដែលការនាំចេញរបស់ Tablet ដែលដំណើរការប្រព័ន្ធ Microsoft Window Software មានចំនួន៩ភាគរយ។

ក្រុមហ៊ុនផលិត Tablet កំពុងតែដាក់ គោលដៅទៅលើអតិថិជនដែលចង់បំពេញ ការងាររបស់ពួកគេជាមួយ Tablet ជាជាងជាមួយនឹងអតិថិជនដែលប្រើប្រាស់ Tablet សម្រាប់ការកម្សាន្ត។

ក្រុមហ៊ុន Apple នៅតែជាក្រុមហ៊ុន ផលិត Tablet ខ្ពស់ជាងគេដដែលនៅក្នុងត្រីមាសទី២នេះពោលគឺមានការនំាចេញ ចំនួន១០លានគ្រឿង។
ក្រុមហ៊ុន Samsung បានបន្តចំណាត់ ថ្នាក់ទី២បើទោះបីជាមើលឃើញថាចំនួន Tablet នេះធ្លាក់ចុះ២៤,៥ភាគរយបើធៀបនឹងឆ្នាំមុនដល់ចំនួន៦លានគ្រឿងក៏ដោយ៕

Global tablet market continues to fall

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print