ភ្នំពេញ ៖ សាលប្រជុំសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ព្រមទាំងការងារបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល។
កិច្ចប្រជុំក្រោមអធិបតីភាព លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ព្រមទាំង លោក លោកស្រី ជាប្រធាននាយកដ្ឋាននៃក្រសួង-ស្ថាប័នជាច្រើនរូប៕
ដោយ ៖ សិលា