កិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង២០២៦ រវាងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា​ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤, ជួបពិភាក្សាការងារនិងពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Brasserie Louis នៃអគារវឌ្ឍនៈកាពីតាល់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥-២០២៦ ។

គណៈប្រតិភូ គ.ស.អ.ក/ក.អ.ក ដឹកនាំដោយ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ ក.អ.ក និងទីភ្នាក់ងារ  KOICA ដឹកនាំដោយលោកស្រី Choi Moon Jung ប្រធានទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ។ 

កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងតម្រឹមកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ កិច្ចប្រជុំបានពិភាក្សាគ្នាលើវឌ្ឍនភាពគម្រោងដែលកំពុងដំណើរការ, ផែនការសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៤, បេក្ខភាពគម្រោងដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៥ និងគម្រោងសក្តានុពលសម្រាប់ឆ្នាំ ២០២៦៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print