ភ្នំពេញ ៖ រថយន្តម៉ាក ford ranger មួយគ្រឿងបានបុក ជាមួយ និង រថយន្ត Merserdes មួយគ្រឿងទៀតពេញទំហឹង ស្រាប់តែ មាន រថយន្ត មួយ គ្រឿងផ្សេងទៀត បានចុះ មក បាញ់ ប្រហាទៅ លើ ខាង រថយន្ត Merserdes បណ្តាល ឲ្យ មានអ្នក របួស ធ្ងន់ ម្នាក់ និង ស្លាប់ ម្នាក់ បង្កការ ភ្ញាក់ ផ្អើល ដល់អាជ្ញាធរមូលដ្ឋានកាលពីវេលា ម៉ោង ៩ និង ២០នាទីយប់ ថ្ងៃ ទី ២៧ ខែ សីហា ឆ្នាំ ២០២៤ នៅតាម បណ្ដោយ ផ្លូវ ១០៤ ភូមិ ក្រពេី ទ្រោម សង្កាត់ រលួស ខណ្ឌ ដង្កោ រាជ ធានី ភ្នំពេញ ។
ជនរងគ្រោះ ដែល ស្លាប់ ជា ជនជាតិ ខ្មែរ មិន ទាន់ ស្គាល់ អត្តសញ្ញាណ នៅឡេីយទេ ខណៈស្លាប់ នៅ មន្ទីរ ពេទ្យ ព្រះកុសុមៈ ហៅ ពេទ្យ លោក សង្ឃ ។ ដោយ ឡែក ជនជាតិ ចិន ម្នាក់ ទៀត រងរបួស ភ្លៅ ខាង ឆ្វេង ។
បេីតាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ ហេតុ បានឲ្យដឹង ថា មុន ពេល កេីតហេតុ គេបាន ឃើញ រថយន្ត ម៉ាក Merserdes C550 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF 8168 ជិះ គ្នា ៣នាក់ ជនជាតិ ចិន ២នាក់ និង ខ្មែរ ម្នាក់ ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ១០៤ ទិសដៅ ពី លិច ទៅ កេីត លុះ មក ដល់ ចំនុច កេីត ក៍ស្រាប់ តែ បុរស មួយ ក្រុម ទៀត បានបេីក រថយន្ត ម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV 5779 បានធ្វេីដំណើរ ទិសដៅ បញ្ច្រាស ទិស គ្នា ហេីយ រេចង្កូត ទៅ បុុក និង រថយន្ត Merserdes យ៉ាង ពេញ ទំហឹង បណ្តាល ឲ្យ រងការ ខូចខាត រួចស្រាប់ តែ មានរថយន្ត មួយ គ្រឿង ទៀត ម៉ាក ឡង់គ្រីស័រ ពណ៌ស មិនចាំផ្លាកលេខ បានបេីក មក ពី ក្រោយ រថយន្ត Merserdes ក៍បានដក កាំភ្លើង វែង ខ្លី បាញ់ ប្រហាទៅ លើ ខាង រថយន្ត Merserdes បណ្តាល ឲ្យ មាន អ្នក រងរបួស ធ្ងន់ ២នាក់ ក្នុងនោះ ខ្មែរ ម្នាក់ និង ជនជាតិ ចិន ម្នាក់ ហើយ ក្រុម ខ្មាន់ កាំភ្លើង ទាំង នោះ បានចាប់ បុរស ជនជាតិ ចិន ម្នាក់ ដាក់ ចូល ក្នុង រថយន្ត បេីក គេច ចេញ ទៅ បាត់ តែម្តង ។
ក្រោយ ទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះ ទៅ កន្លែង កេីតហេតុ ក៍ប្រទះ ឃើញ បុរស ២នាក់ កំពុង រងរបួស ដោយសារ គ្រាប់ កាំភ្លើង ក៏ទាក់ ទង ហៅ រថយន្ត សាមុយ ឲ្យមក ដឹក ជនរងគ្រោះយក ទៅ សង្គ្រោះ នៅមន្ទីរពេទ្យ ព្រះកុសុមៈ ហៅ ពេទ្យ លោក សង្ឃ ដែល ពេល ដល់ មន្ទីរពេទ្យ បុរស ជាជន ជាតិ ខ្មែរ បានដាច់ ខ្យល់ ស្លាប់ បាត់ទៅហេីយ ដោយនៅ សល់ តែ បុរស ជនជាតិ ចិន ម្នាក់រងរបួសភ្លៅ ខាង ឆ្វេង ត្រូវ បាន ក្រុម គ្រូ ពេទ្យ កំពុង ជួយ សង្គ្រោះ ។
ពាក់ព័ន្ធ និងករណីខាងលេី ក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កន បានសាកសួរទៅលោក វរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កា តាមប្រព័ន្ធតេឡេក្រាម ដែរតែមិនមានការឆ្លេីយតប ។ តែបេីតាមប្រភពពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ករណីនេះកម្លាំងជំនាញនៅបន្តស្រាវជ្រាវដេីម្បីឲ្យដឹងថា ជាករណីអ្វីឲ្យពិតប្រាកដ នឹងជំរាបជូនមហាជនឲ្យដឹងតាមក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ