កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គនិងកិច្ចប្រជុំពាក់ព័ន្ធ នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

លោកបណ្ដិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា កាលពីរសៀលថ្ងៃអង្គារ ទី២៧ ខែសីហាម្សិលមិញនេះ​ បានដឹកនាំប្រជុំណែនាំ និងផ្តល់អនុសាសន៍ ដល់ក្រុមការងាររៀបចំរបស់ក្រសួងបរិស្ថាន ឱ្យខិតខំបំពេញការងារឱ្យបានល្អ ទើបធានាបាននូវប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កា សម្រាប់បុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ នៅក្នុងតំបន់គ៏ដូចជាសម្រាប់ពិភពលោក។

...

សូមបញ្ជាក់ថាប្រតិភូរដ្ឋមន្ត្រីបរិស្ថាន នៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសកម្បុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ព្រមទាំងមានតំណាង ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គទូតនានា ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យនិងពិភាក្សា លើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ សម្រាប់ការសម្រេចឱ្យបានពេលលេញ នូវចក្ខុវិស័យ នៃមហាអនុតំបន់មេគង្ក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print