លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- សម្តេចវិបុលភក្តីបានលាលែងមិនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដោយខ្លួនឯងតាំងពីច្រើនឆ្នាំមកហើយ = មិនមែនជាការទាញទម្លាក់ដូចអាស៊ីសេរីផ្សាយបំផ្លើសទេ?
២- ថាប៉ូលីសវាយកម្មកររឿងថៅកែរោងចក្រមិនបើកប្រាក់ឈ្នួលឲ្យ = ជាវីដេអូចាស់យកមកផ្សាយដើម្បីដុតកំហឹង។
៣- ដោយសារគិតគូពីការរាលដាលមកទិសខាងលិច = ទើបរាជរដ្ឋាភិបាលខិតខំបោះបង្គោលព្រំដែននិងបង្កើនការឲ្យប្រជាជនខ្មែរទៅតាំងលំនៅដ្ឋានតាមបណ្តោយព្រំដែន។
៤- ការវាស់វែងនិងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមគឺអនុវត្តតាមផែនទីបោនខ្នាត ១/ ១០០០០០ បន្សល់ទុកដោយអាណានិគមន៍បារាំងនិងដែលទទួលស្គាល់ដោយភាគីទាំង២ = អត់មានភាគីណាចំណេញ ភាគីណាខាតទេ។
៥- ជាការពិតស្នេហាជាតិឬមិនស្នេហាជាតិមិនស្ថិតនៅលើបបូរមាត់ទេ = គឺស្ថិតនៅលើការអនុវត្តជាក់ស្តែងទើបប្រាកដ?
៦- បើអាទណ្ឌិតមេក្បត់ជាតិល្អមានក្រមសីលធម៌នយោបាយ = មិនអត់អ្នកគាំទ្រទេគេរត់ចោលចង់អស់ហើយនៅមិនដឹងខ្លួនទៀត?
៧- សួរថាកម្លាំងនយោបាយនៅសល់ប៉ុន្មានមកដល់ពេលនេះ = នៅសល់មិនដល់១០%ផង កុំថាជិតកន្លះនគរអីនោះ?
៨- បក្សប្រឆាំងត្រូវរំលាយដោយតុលាការកំពូល = ដោយសារតែទង្វើអប្រជាធិបតេយ្យរបស់បក្សប្រឆាំង។
៩- យូរប្ញឆាប់ពលករប្រឆាំងមួយចំនួននៅកូរ៉េខាងត្បូង = គង់តែដល់ថ្ងៃផុតទិដ្ឋាកាទេ វាជៀសមិនរួចពីមកពឹងរាជរដ្ឋាភិបាលដដែលទេ?
១០- ខ្មែរក្រោមជាជាតិដើមជាខ្មែរ = តែដោយសាររស់នៅក្រោមរដ្ឋាភិបាលសង្គមនិយមវៀតណាម បងប្អូនខ្មែរក្រោមមានសញ្ជាតិជាវៀតណាមព្រោះកាន់អត្តសញ្ញាណប័ណ្ណវៀតណាមនិងលិខិតឆ្លងដែនវៀតណាម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print