ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានធ្វើការឃាត់ក្មេងទំនើង ចំនួន០៥នាក់ ពាក់ព័ន្ធករណីបង្កអុកឡុកតាមដងផ្លូវសាធារណៈ និងកាន់កាប់អាវុធខុសច្បាប់ ដោយគ្មានការអនុញ្ញាត ( កាំបិតបុ័ងតោ) ឃាត់ខ្លួននៅចំណុចផ្ទះលេខ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ឃាត់ខ្លួនក្មេងទំនើង ចំនួន០៥នាក់ រួមមាន៖
១. ឈ្មោះ ម៉ៅ ភា ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់ស្កុតបិទជញ្ជាំង ស្នាក់នៅផនទះលេខ១៦អឺ៤ ផ្លូវ១១១ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។
២. ឈ្មោះ អាត ឡុងហ៊ី ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅម្តុំទួលពង្រ
៣.ឈ្មោះ អួន ណាន់ ភេទប្រុស អជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ។
៤.ឈ្មោះ អួន មាស ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកលក់កាំមេរ៉ា ស្នាក់នៅផ្ទះលេខ១៩ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
៥. ឈ្មោះ លុយ រដ្ឋា ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកដឹកឥវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចបញ្ជាក់ថា ៖ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ០៣គ្រឿង (ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KK-3991, ម៉ាកហុងដា សេ125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1CN-1230, ម៉ាក ហុងដាស្កុបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-6039), ទូរស័ព្ទដៃ៤គ្រឿង, ម៉ាក IPHONE 11 ពណ៌ទឹកសណ្តែក, ម៉ាក IPHONE XS MAX ពណ៌ខ្មៅ, ម៉ាក IPHONE 7 ពណ៌ផ្កាឈូក, ម៉ាក OPPO ពណ៌ខ្មៅ ជារបស់ជនសង្ស័យ។
បច្ចុប្បន្នក្មេងទំនើងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕