លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អំពាវនាវឱ្យប្រជាជនទាំងអស់រួមគ្នាការពារសុខសន្តិភាព និងបូរណភាពទឹកដី

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ក្នុងឱកាសអញ្ជើញទៅទស្សនកិច្ចស្វែងយល់អំពីសក្តាពល និងការវិនិយោគដំណាំកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេច ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា បើគ្មានសុខសន្តិភាព គ្មានស្ថិរភាពនយោបាយនោះទេ ប្រទេសកម្ពុជាយើងមិនអាចអភិវឌ្ឍន៍ មិនអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋ មិនអាចយកផលិតផលទៅលក់នៅក្រៅប្រទេស មិនអាចទាក់ទាញទេសចរមកលេងនៅកម្ពុជាបានទេ ពោលគឺគ្មានសុខសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ដូចនេះ ត្រូវរួបរួមគ្នាការពារសន្តិភាព បូរណភាពទឺកដីរបស់យើង។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបង្ហាញការរីករាយនិងរំភើបចំពោះទឹកចិត្តរបស់តំណាងកម្មករ-កម្មការិនីសរុបជាង១ពាន់នាក់នៅចំការកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុប៥៥លានរៀលដល់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដែលនេះបញ្ជាក់ថា ប្រជាជនខ្មែរមានការរួបរួមគ្នា ការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា និងការពារសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទន្ទឹមនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ថា សម្រាប់បុគ្គលខ្លះវិញ បានត្រឹមតែស្រែកញុះញង់ដើម្បីធ្វើឱ្យខ្មែរបែកបាក់គ្នា ហើយអះអាងថាខ្លួនជាអ្នកស្រឡាញ់ទឹកដី ប៉ុន្តែមិនដែលបានជួយអ្វីបន្តិចសោះដល់ប្រទេសជាតិ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print