សណ្ឋាគារ Aurora ត្រូវបានវាយប្រហារដោយកាំជ្រួច Iskander ទីប្រឹក្សាណាតូម្នាក់ត្រូវបានសម្លាប់

ចែករំលែក៖

ការវាយប្រហារដោយកាំជ្រួចមីស៊ីល និង UAV អត្តឃាតរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនមានភាពសាហាវឃោរឃៅ រួមទាំងការវាយប្រហារដោយកាំជ្រួចផ្លោង Iskander លើសណ្ឋាគារ Aurora ដែលបានសម្លាប់ទីប្រឹក្សាអង្គការណាតូជាច្រើន។

នៅម៉ោង 3 ទៀបភ្លឺ ថ្ងៃទី 28 ខែសីហា សំឡេងខ្លាំងបានរំខានដល់ភាពស្ងប់ស្ងាត់នៃសង្កាត់ Krivoy Rog ទីក្រុង Kavbas តំបន់ Dnipropetrovsk ។ យោងតាមបណ្តាញសារព័ត៌មាន “RBC Ukraine” សណ្ឋាគារ Aurora ក្នុងតំបន់ត្រូវបានវាយប្រហារដោយមីស៊ីលផ្លោង Iskander របស់រុស្ស៊ី។ ហេតុការណ៍នេះមិនត្រឹមតែបណ្តាលឱ្យខូចខាតសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានការសង្ស័យពីចេតនាពិតរបស់រុស្ស៊ី។
យោធារុស្ស៊ីមានចេតនាយ៉ាងច្បាស់នៅពេលជ្រើសរើសប្រើប្រាស់មីស៊ីលផ្លោងយុទ្ធសាស្ត្រ Iskander-M ដើម្បីវាយប្រហារសណ្ឋាគារនេះ។ ក្នុងនាមជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងមានភាពត្រឹមត្រូវខ្ពស់ Iskander មានថាមពលបំផ្លិចបំផ្លាញដ៏ខ្លាំងក្លា ដែលឯកទេសសម្រាប់ប្រើប្រាស់ដោយកងទ័ពរុស្ស៊ីក្នុងការវាយប្រហារ “ទម្លុះរនាំងការពារ” ។
គោលដៅនៃការវាយប្រហារនេះ សណ្ឋាគារ Aurora ត្រូវបានគេជឿថាជាកន្លែងស្នាក់នៅរបស់ទីប្រឹក្សាយោធាបរទេស ដែលមានភារកិច្ចបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស។ ការវាយប្រហារនេះបានបង្ហាញពីសមត្ថភាពរបស់កងទ័ពរុស្ស៊ីក្នុងការចាប់យកព័ត៌មានចារកម្មសមរភូមិបានយ៉ាងត្រឹមត្រូវ ក៏ដូចជាសមត្ថភាពរបស់វាក្នុងការវាយលុកគោលដៅសំខាន់ៗរបស់សត្រូវយ៉ាងត្រឹមត្រូវ។
បន្ទាប់ពីការវាយប្រហារ អ្នករបួសដែលនិយាយភាសាអង់គ្លេសរហូតដល់ ១៥ នាក់ត្រូវបានគេជួយសង្គ្រោះ។ ព័ត៌មានលម្អិតនេះបញ្ជាក់បន្ថែមថា ពិតជាមានសាស្ត្រាចារ្យបរទេស និងទាហានស៊ីឈ្នួលបរទេសមួយចំនួនធំឈរជើងនៅក្នុងសណ្ឋាគារ។
វត្តមានរបស់ទីប្រឹក្សាយោធាបរទេសទាំងនេះ ពិតជាបាននាំមកនូវបទពិសោធន៍បណ្តុះបណ្តាលនិងជំនួយបច្ចេកទេសដ៏មានតម្លៃដល់កងទ័ពអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានក្លាយជាគោលដៅ “ស្វែងរក និងបំផ្លាញ” ដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ីផងដែរ៕ ដោយធីរីណា

...

រូប​ថត​: kienthuc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print