សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជន នៅតាមមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរដ្ឋស្តីទី បានបង្ហោះលើផេកផ្លូវការថា ៖ ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន

ទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជន
នៅតាមមូលដ្ឋាន។
សម្តេចតេជោ ហ៊ុន សែន ចាត់ទកថា ៖ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។
សម្តេចតេជោ បន្តថា ៖ ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល ៥០០រៀល
១០០០រៀល ២០០០រៀល ៥០០០រៀល
១០០០០រៀល ២០០០០រៀល។ល។
នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែល
សំខាន់ជាងទៀតគឺទឹកចិត្តស្នេហាជាតិ
របស់ប្រជាជនយើងដែលម្ចាស់ប្រទេស។
សម្តេចតេជោ មានប្រសាសន៍ថា ៖ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះ កំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។
ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្តហ៊ុន ម៉ាណែត
នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់
បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូនដែលបានចូលរួមទាំងរក្សាទុកសម្រាប់ តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ ឪពុកម្តាយជីដូនជីតា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print