ឯកឧត្ដម ឃួង ស្រេង បរិច្ចាកថវិកា១០លានរៀល,ទឹកសុទ្ធ១០០កេសជូនក្រុមគ្រួសារសពមន្ត្រីនគរបាលបុស្តិ៍នរដ្ឋបាលបឹងកេងកងទី២

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមបរិច្ចាកថវិកា១០លានរៀល,ទឹកសុទ្ធ១០០កេសជូនក្រុមគ្រួសារសពមន្ត្រីនគរបាលបុស្តិ៍នរដ្ឋបាលបឹងកេងកងទី២ រំលែកនូវមរណទុក្ខដោយក្ដីសោកស្ដាយបំផុតជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្ដិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានពាំនាំនូវសារលិខិតរំលែកទុក្ខរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង ស្រេង ព្រមទាំងបច្ច័យចូលរួមបុណ្យសពចំនួន១០.០០០, ០០០រៀល និងទឹកបរិសុទ្ធចំនួន ១០០កេស ដើម្បីរៀបចំពិធីបុណ្យសពទៅតាមទំនៀមទំលាប់ប្រពៃណី និងសូមបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕  ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print