លោក Li Xi ជួបជាមួយលោក ហ៊ុន ម៉ានី

ចែករំលែក៖

ប្រទេសចិន ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤ លោក Li Xi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនបានជួបសន្ទនាជាមួយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប៉េកាំង។

លោក Li Xi បានថ្លែងថា ប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងល្អនិងជាដៃគូល្អដែលគោរពគ្នានិងជួយគ្នាទៅវិញទៅមក ទំនាក់ទំនងទ្វេភាគីបាននិងកំពុងអភិវឌ្ឍក្នុងកម្រិតខ្ពស់ជាប់រហូតមក។ភាគីចិនមានឆន្ទៈរួមជាមួយកម្ពុជា ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពសំខាន់របស់ថ្នាក់ដឹកនាំនៃបក្សនិងប្រទេសទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងគ្នាផ្នែកយុទ្ធសាស្ត្រ ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចបក្សនិងរដ្ឋមានភាពស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ បង្កើនកិច្ចសម្របសម្រួលនិងសហការគ្នាក្នុងកិច្ចការអន្តរជាតិនិងក្នុងតំបន់ ពួតដៃជាមួយគ្នាដើម្បីកសាងសហគមន៍វាសនារួមចិននិងកម្ពុជាដោយប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់។ក្រៅពីនេះ លោកក៏បានលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ព្រមទាំងការងារគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយនិងសភាពការណ៍ការងារប្រឆាំងអំពើពុករលួយ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ជាការឆ្លើយតប លោក ហ៊ុនម៉ានី បានវាយតម្លៃខ្ពស់ចំពោះការដែលបក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនឱ្យទទួលបានសមិទ្ធផលដ៏ធំធេង ភាគីកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយមេត្រីភាពចំពោះប្រទេសចិន មានឆន្ទៈរួមជាមួយភាគីចិនដើម្បីបន្តវេនមិត្តភាពប្រពៃណី ធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងបក្សនិងបក្សនិងការផ្លាស់ប្តូរបទពិសោធខាងអភិបាលកិច្ចមានភាពស៊ីជម្រៅ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការខាងកិច្ចការមុខងារសាធារណៈជាដើម ក៏ដូចជាជំរុញឱ្យយុវជនកម្ពុជានិងចិនយល់ដឹងពីគ្នានិងរាប់អានគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យទំនាក់ទំនងកម្ពុជានិងចិនទទួលបានការអភិវឌ្ឍកាន់តែល្អ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print