ប្រទេស ស៊ែប៊ី ទិញយន្តហោះចម្បាំង១២គ្រឿង ប្រភេទ Rafale ពីបារាំង

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសស៊ែប៊ីបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនបារាំង Dassault Aviation ដើម្បីទិញយន្តហោះចម្បាំង Rafale ថ្មីចំនួន១២គ្រឿង ក្នុងតម្លៃ២.៧ពាន់លានអឺរ៉ូ ឬស្មើនឹង២.៩៩ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីការពារជាតិស៊ែប៊ី លោក Bratislav Gasic និងនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Dassault Aviation លោក Eric Trappier អំឡុងដំណើរបំពេញទស្សនកិច្ច របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron មកកាន់ទីក្រុង Belgrade។
ការទិញយន្តហោះចម្បាំងនេះ គឺជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរធំមួយ នៅក្នុងជំហរផ្នែកសន្តិសុខនិងនយោបាយរបស់ស៊ែប៊ី ដោយងាកចេញពីរុស្ស៉ី ដែលធ្លាប់តែជាសម្ព័ន្ធមិត្តប្រពៃណី និងជាអ្នកផ្គត់ផ្គង់សព្វាវុធចម្បងរបស់ខ្លួន។ ស៊ែប៊ីបានចូលរួមថ្កោលទោសរុស្ស៉ី សម្រាប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ប៉ុន្តែមិនបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូទេ។
ការទិញយន្តហោះចម្បាំង Rafale គឺជាកិច្ចព្រមព្រៀងទិញសព្វាវុធធំបំផុត សម្រាប់ស៊ែប៊ី គិតចាប់តាំងពីប្រទេសនេះ បានទទួលឯករាជ្យពីរដ្ឋសហភាព ជាមួយម៉ុងតេណេហ្គ្រោ កាលពី២០០៦៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print