ព័រទុយហ្គាល់៖ ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងបាត់ខ្លួន

ចែករំលែក៖

ឧទ្ធម្ភាគចក្រត្រឡប់ពីបេសកកម្មពន្លត់អគ្គិភ័យនៅជិតស្រុក Baiao ក្នុងខេត្តឆ្នេរសមុទ្រ Porto បានធ្លាក់ក្នុងទន្លេ Douro ដោយបានសម្លាប់សមាជិកអាកាសយានិកពីរនាក់ និងបាត់ខ្លួន៣នាក់។

មន្ត្រីក្នុងតំបន់បានប្រកាសថា យ៉ាងហោចណាស់សមាជិកអាកាសយានិក 2 នាក់បានស្លាប់ និង 3 នាក់កំពុងបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យបានធ្លាក់នៅទន្លេ Douro ភាគខាងជើងប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី 30 ខែសីហា (ម៉ោងក្នុងតំបន់)។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ អ្នកបើកយន្តហោះមានសំណាងរួចផុតពីឧបទ្ទវហេតុនេះ ហើយបានរងរបួសតិចតួចប៉ុណ្ណោះ។ អាជ្ញាធរបានរកឃើញសាកសពពីរនាក់ហើយកំពុងស្វែងរកអ្នកបាត់ខ្លួន។
ឆ្មាំជាតិព័រទុយហ្គាល់បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាជនរងគ្រោះទាំងប្រាំនាក់គឺជាសមាជិកនៃអង្គភាពការពារនិងសង្គ្រោះបន្ទាន់ (UEPS) នៃកងកម្លាំងនេះ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Lamego នៅម៉ោងប្រហែល 12:30 ម៉ោងក្នុងស្រុក នៅពេលដែលឧទ្ធម្ភាគចក្រត្រឡប់មកពីបំពេញបេសកកម្មពន្លត់អគ្គិភ័យនៅជិតស្រុក Baiao ក្នុងខេត្តឆ្នេរសមុទ្រ Porto ៕ ដោយធីរីណា

...

រូបថត​: X

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print