ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការរបស់លោកថា ៖ នៅលើពិភពលោកនេះ គេមិនដែលយក google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។
ប៉ែន បូណា លើកឡើងថា ៖ សូមកុំធ្វើនយោបាយបោករាស្ត្រតាមរបៀបភូតកុហកបែបទុច្ចរិត និងល្ងង់ខ្លៅបែបនេះតទៅទៀត។
លោក ប៉ែន បូណា បន្តថា ៖ មុនបោះបង្គោលព្រំដែនត្រូវឆ្លងកាត់ដំណាក់កាលច្រើនយ៉ាងនិងនីតិវិធីច្បាស់លាស់ណាស់ដោយយោងលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ សូម្បីអ័ក្សនៃបង្គោលព្រំដែនក៏ត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់ណាស់មុននឹងបោះដោយមិនឱ្យលម្អៀងសូម្បីតែមួយមីលីម៉ែត្រឡើយ។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋកុំជឿលើបុគ្គលបោកប្រាសប្រឆាំងជ្រុលនិយមបែបនេះឱ្យសោះ។
សូមបញ្ជាក់ថា ៖ ជនក្បត់ជាតិ៣ ជំនាន់ ទណ្ឌិត សម រង្សុី កាន់តែបង្កើតខួរក្បាលពោរពេញទៅដោយមេរោគ និយាយមិនពិត ប្រឌិតព័ត៌មាន បំផ្លើសការពិត ចេតនាទុច្ចរិត ញុះញង់ ឱ្យខ្មែរបែកសាមគ្គីគ្នា ធ្វើនយោបាយយូរទៅ បន្សល់ទុកជាប្រវត្តិសាស្ត្រទៅជនក្បត់ជាតិ តពីឪដល់ អូសទាញប្រជាពលរដ្ឋ ដើរតាមខ្លួនទាំងខុសច្បាប់ ក្លាយជាជនរងគ្រោះ មានបទល្មើសព្រហ្មទណ្ឌថែមទៀត ៕