អង្គការសហប្រជាជាតិផ្ដល់នូវមូលនិធិជំនួយមនុស្សធម៌ឆ្លើយតបបន្ទាន់ដល់ ១០ ប្រទេស

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ អ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើឡើងនៅក្រុងហ្សឺណែវកាលពីថ្ងៃទី ៣០ ខែសីហាថា អង្គការសហប្រជាជាតិបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិកពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាល ដើម្បីដោះស្រាយបញ្ហាខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរនៃជំនួយមនុស្សធម៌ឆ្លើយតបបន្ទាន់របស់ប្រទេសចំនួន ១០ នៅអាហ្វ្រិក អាមេរិក អាស៊ីជាដើម ។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបានថ្លែងថា មូលនិធិឆ្លើយតបបន្ទាន់លើសពីមួយភាគបីនឹងត្រូវប្រើប្រាស់ក្នុងការគាំទ្រដល់ប្រតិបត្តិការជំនួយនៅក្នុងប្រទេសយេម៉ែន និងអេត្យូពី ដើម្បីជួយប្រជាជននៃប្រទេសទាំងពីរនេះទប់ទល់នឹងបញ្ហាប្រឈមដ៏លំបាក ដូចជា ទុរ្ភិក្ស ជំងឺ និងគ្រោះមហន្តរាយអាកាសធាតុ ។ មូលនិធិឆ្លើយតបបន្ទាន់ផ្សេងទៀតនឹងគាំទ្រដល់ប្រទេសដូចជា មីយ៉ាន់ម៉ា ម៉ាលី ប៊ូគីណាហ្វាសូ ហៃទី កាមេរូន ម៉ូសំប៊ិក ប៊ូរុនឌី និងម៉ាឡាវីជាដើម ។ ប្រទេសទាំងនេះ មួយចំនួនបានជួបនូវបញ្ហាប៉ះទង្គិចនិងភាពចលាចលជាច្រើនឆ្នាំ ហើយប្រទេសខ្លះបានទទួលរងនូវគ្រោះមហន្តរាយដូចជាគ្រោះរាំងស្ងួតនិងទឹកជំនន់ដោយសារឥទ្ធិពលនៃបាតុភូត El Niño។
មូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលត្រូវបានគ្រប់គ្រងដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយបានចែកចាយពីរដងក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសដែលខ្វះខាតថវិកាឆ្លើយតបទៅនឹងសភាពអាសន្នផ្នែកមនុស្សធម៌ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print