សមត្ថកិច្ចថៃប្រទះឃើញម៉ូតូ ២៣ គ្រឿងបម្រុងលួចឆ្លងដែនចូលមកកម្ពុជា ក្នុងស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការពីកម្លាំងជួរមុខប្រាប់ថា ក្រុមឈ្មួញលួចយកម៉ូតូស៊េរីថ្មីៗទំនើបចំនួន ២៣គ្រឿង មកលាក់ទុកនៅឯព្រំដែនថៃ ជាប់ព្រំប្រទល់នៃស្រុកម៉ាឡៃ បំរុងឆ្លងដែនមកកម្ពុជា ។
សេចក្ដីរាយការបញ្ជាក់ថា ព្រោះក្នុងតំបន់ស្រុកម៉ាឡៃ សម្បូរដោយច្រករបៀងជាច្រើនកន្លែង តែម៉ូតូទាំងនោះត្រូវបានកម្លាំងយោធាព្រំដែនថៃប្រទះឃើញ ស្ថិតនៅចំណុចក្នុងចំការដូងប្រេងក្បែរព្រំដែនកម្ពុជា ក្នុងស្រុកម៉ាឡៃ ។
ដោយអនុវត្តតាមបទបញ្ជារបស់លោក ពោធិ៍សាត់ អភិបាលខេត្តស្រះកែវរួចមក លោក ផាន់ ចក្រពង្ស អភិបាលស្រុកអារញ្ញប្រាថេត បានបញ្ជាទៅកម្លាំងវរៈព្រំដែន និងកម្លាំងកងរយលេខ ១២០៦ ឱ្យធ្វើការល្បាតជាប់ជាប្រចាំតាមព្រំដែនថៃកម្ពុជាដើម្បីទប់ស្កាត់បទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែន។
កងកម្លាំងយោធាកងរយលេខ ១២០៦ ដើរល្បាតតាមប្រទាត់ព្រំដែន លុះនៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣កម្លាំង
យោធាថៃបានប្រទះឃើញម៉ូតូចំនួន ៩ គ្រឿង ដែលជនមិនស្គាល់មុខលួចយកមកលាក់ទុកនៅក្នុងចម្ការដូងប្រេងដោយគ្រប់តង់ពណ៌
ខៀវ ស្ថិតនៅក្នុងចំណុច ភូមិថាប់ព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ក្នុងស្រុកម៉ាឡៃ ទើបកម្លាំងព្យាយាមបន្តរុករកក្បែរបរិវេណនោះ ក៏បានប្រទះឃើញម៉ូតូចំនួន ១៤ គ្រឿងបន្ថែមទៀត ដែលក្រុមជនមិនស្គាល់មុខលួចមកលាក់និងយកធាងដូងប្រេងគ្របយ៉ាងជិត សរុបចំនួន ២៣ គ្រឿង។
ក្នុងនោះគឺមានម៉ូតូម៉ាក scoopy ចំនួន ១៦ គ្រឿង ម៉ូតូហ្វីរ៉ាណូចំនួន ៣ គ្រឿង ម៉ូតូ tcx ចំនួន ២ គ្រឿង ម៉ូតូ yamaha ចំនួន ១ គ្រឿង និងម៉ូតូ apb ចំនួន ១ គ្រឿង ដោយម៉ូតូទាំង ២៣ គ្រឿងនេះមានភ្ជាប់ជាមួយនូវកូនសោបញ្ឆេះទាំងអស់។
ប្រភពបញ្ជាក់ថា ម៉ូតូទាំងនោះត្រូវសមត្ថកិច្ចថៃបានបញ្ជូនម៉ូតូទាំងនេះទៅឲ្យអង្គភាពគយប្រចាំស្រុកក្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print