ក្មេងប្រុសស្រី៣នាក់ប្រឡែងគ្នាធ្លាក់ចូលប្រឡាយទឹកជាង១ម៉ែត្រលង់ស្លាប់២នាក់ ម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសស្រី៣នាក់រត់ប្រឡែងគ្នានៅមាត់ប្រឡាយទឹកជម្រៅជាង១ម៉ែត្រចំណុចស្ពានផាន់លង់ទឹកស្លាប់២នាក់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតគេចផុតពីគ្រោះថ្នាក់។

...

ករណីលង់ទឹកស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ស្ថិត ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍សង្កាត់ព្រះពន្លាប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងខាងលើ៣នាក់បាននាំគ្នាដើរលេងចេញពីថ្នល់ជាតិលេខ៥ លុះដើរដល់ចំណុចកើតហេតុស្រាប់តែពួកគេទាំង៣នាក់ប្រឡែងគ្នាលើមាត់ប្រឡាយ ហើយក៏រអិលជើងធ្លាក់ចូលទឹកប្រឡាយទាំង៣នាក់។ នៅពេលនោះក្នុងចំណោមក្មេងទាំង៣នាក់គេឃើញ២នាក់ ប្រុសស្រីធ្លាក់លិចចូលក្នុងទឹកបាត់ ចំណែកក្មេងស្រីម្នាក់ទៀតខំប្រឹងស្រវេស្រវ៉ាចាប់ទាញស្មៅមាត់ប្រឡាយបានហើយក៏ឡើងដល់លើគោកវិញ។ បន្ទាប់មកក្មេងស្រីគេចពីគ្រោះថ្នាក់បានរត់ស្រែកប្រាប់ឱ្យប្រជាពលរដ្ឋនៅក្បែរនោះកំពុងលេងទឹក មកជួយពួកម៉ាកខ្លួនលង់ទឹក ទើបបង្កឱ្យមានការភ្ញាក់ផ្អើល។ រំពេចនោះប្រជាពលរដ្ឋក៏នាំគ្នាចុះទៅរាវរក ចំណាយពេលជិត២០នាទី ទើបរាវឃើញក្មេងរងគ្រោះទាំង២នាក់លិចដល់បាតប្រឡាយ ហើយដឹកពួកគេទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យបង្អែក មិត្តភាព- ជប៉ុន ស្រុកមង្គលបុរី ។ នៅពេលបញ្ជូនដល់មន្ទីរពេទ្យក្មេងរងគ្រោះទាំង២នាក់បានស្លាប់បាត់ហើយ។

ក្មេងរងគ្រោះដែលស្លាប់ទាំង២នាក់មានទី១,ឈ្មោះប៉ែន ធានី ភេទស្រី អាយុ១៣ឆ្នាំ  ជាសិស្ស ទី២,ឈ្មោះអ៊ូច ចាន់ណា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស និងក្មេងទី៣ គេចផុតពីគ្រោះថ្នាក់ ឈ្មោះ ម៉ែន ស្រីនិច្ច ភេទស្រី អាយុ១៥ឆ្នាំ ពួកគេរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ក្រោយពីសពក្មេងរងគ្រោះទាំង២នាក់បញ្ជូនដល់ផ្ទះ នៅល្ងាចថ្ងៃដដែលគេសង្កេតឃើញ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះទៅចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព ហើយថែមទាំងឧបត្ថម្ភថវិកាមួយចំនួន ដើម្បីប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

IMG_7692IMG_7690IMG_7674IMG_7668IMG_7670IMG_7673

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print