អន្តរជាតិ ៖ ទិន្នន័យថ្មីបំផុតដែលប្រកាសដោយរដ្ឋបាលស្ថិតិជាតិចិននាថ្ងៃទី៣១ខែសីហាឆ្នាំ២០២៤បានឱ្យដឹងថា ឆ្នាំ២០២៣សន្ទស្សន៍កម្លាំងចលករថ្មីនៃការអភវិឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនគឺ១១៩.៥បានកើនឡើង១៩.៥%បើប្រៀបធៀបជាមួយឆ្នាំ២០២២។ នេះបើយោងតាមការផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ការប្រឌិតថ្មីខាងបច្ចេកវិទ្យាបានក្លាយជាកម្លាំងគន្លឹះនៅក្នុងការជំរុញកម្លាំងចលករថ្មីវិវឌ្ឍរីកចម្រើន។ឆ្នាំ២០២៣ សន្ទស្សន៍នៃការជំរុញអភិវឌ្ឍដោយការច្នៃប្រឌិតថ្មីក្នុងសន្ទស្សន៍កម្លាំងចលករថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចបានកើនឡើង២២.៣% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំ២០២២។យុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មីត្រូវបានអនុវត្តដោយស៊ីជម្រៅនិងការដែលសមិទ្ធផលនៃបច្ចេកវិទ្យាក្លាយទៅជាផលិតកម្មត្រូវបានបង្កើនថែមមួយកម្រិតទៀត។ឆ្នាំ២០២៣ ទំហំថវិកាសម្រាប់ស្រាវជ្រាវទូទាំប្រទេសចិនបានកើនឡើង៨.១% ទំហំប្រាក់នៃកិច្ចព្រមព្រៀងរបស់ទីផ្សារបច្ចេកទេសបានកើនឡើង២៨.៦%។
គេហទំព័រ «CCFR China state-controlled media » ការអភិវឌ្ឍចុះសម្រង់គ្នាដោយបច្ចេកទេសឌីជីថលនិងសេដ្ឋកិច្ចពិតបានចាក់កម្លាំងដល់ការរីកចម្រើននៃកម្លាំងចលករថ្មីជាបន្តបន្ទាប់។ឆ្នាំ២០២៣ សន្ទស្សន៍នៃសេដ្ឋកិច្ចបណ្តាញអ៊ីធឺណែតក្នុងសន្ទស្សន៍កម្លាំងចលករថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចបានកើនឡើង២២.១% បើធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំ២០២២ ឧត្តមភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចបណ្តាញអ៊ីនធឺណែតបន្តត្រូវពង្រឹង៕
ដោយ ៖ សិលា