រដ្ឋបាលខេត្តកំពត ៖ ទិដ្ឋភាព ភ្ញៀវទេសចរសម្រុកមក លេងកម្សាន្ត នៅតាមបណ្ដោយដងព្រែកកំពត និងថតរូបលេង ត្រង់ចំណុចរូបសំណាកសេះសមុទ្របាញ់ទឹក

ចែករំលែក៖

ខេត្តកំពត ៖ ទិដ្ឋភាព ភ្ញៀវទេសចរសម្រុកមក លេងកម្សាន្ត នៅតាមបណ្ដោយដងព្រែកកំពត និងថតរូបលេង ត្រង់ចំណុចរូបសំណាកសេះសមុទ្របាញ់ទឹក ដោយស្នាមញញឹមនឹងសេចក្ដីរីករាយ បេី ទោះបីជាអាកាសធាតុមិនសូវអំណោយផលល្អយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០២៤នេះ។

យើងដឹងហើយថា ! វិស័យទេសចរណ៍បានផ្តល់នូវសារៈសំខាន់សេដ្ឋកិច្ច ដូចជា ៖

 • ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ

 • ប្រជាពលរដ្ឋមានជីវភាពធូរធារជាមុន

 • កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន

 • ទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យចូលមកវិនិយោគនៅក្នុងស្រុកខ្មែរ ធ្វើឱ្យមានកំណើន សេដ្ឋកិច្ចក្នុងប្រទេស

 • បង្កើនសមត្ថភាពការយល់ដឹងរបស់ប្រជាជន (ភាសាបរទេស) ក៏ដូចជាសមត្ថភាពជំនាញ (ធ្វើវត្ថុអានុស្សាវរីយ៍ផ្សេង)

 • បង្កើនការផលិតលើវិស័យកសិកម្ម (ភូមិមួយ ផលិតផលមួយ)

 • ធ្វើឱ្យប្រទេសមានកេរ្តិ៍ឈ្មោះនៅឆាកអន្តរជាតិតាមរយៈភ្ញៀវទេសចរណ៍

 • កំណើនភ្ញៀវទេសចរណ៍នាំឱ្យមានតំណែរប្រែហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ផ្លូវថ្នល់ ស្ពាន .. និងកំណែប្រែឱ្យមានការអភិរក្សធនធានធម្មជាតិផ្សេងៗ ដូចជា ព្រៃឈើ សត្វព្រៃ ។

 • សរុបសេចក្តីមកកាលណាប្រទេសមានរីកចម្រើនលើវិស័យទេសចរណ៍ នោះសេដ្ឋកិច្ចក៏នឹងមាននភាពរីកចម្រើនផងដែរពីព្រោះ វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print