នៅភ្នំពេញ ! បាក់ដើមឈើចំនួន០១ដើម និងបង្គោលខ្សែភ្លើងចំនួន ០៣ដើម ខណៈដែលមានខ្យល់បក់បោកខ្លាំងលាយឡំជាមួយភ្លៀងធ្លាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃអាទិត្យទី០១ខែកញ្ញាឆ្នាំ២០២៤ វេលា ម៉ោង ១៦:០០នាទីនៅចំណុចមុខហាង BELLISSIMA HOME ផ្ទះលេខ២ ផ្លូវ២៩៤ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីបាក់ដើមឈើចំនួន០១ដើម និងបង្គោលខ្សែភ្លើងចំនួន ០៣ដើម ខណៈដែលមានខ្យល់បក់បោកខ្លាំងលាយឡំជាមួយភ្លៀងធ្លាក់ ។

ហេតុការណ៍នេះមិនមានប៉ះពាល់និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋតាមដងផ្លូវឡើយ ។ 

       បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ សហការជាមួយរដ្ឋបាលសង្កាត់ និង គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង កាត់ដើមឈើបាក់ចេញ ។ 

សូមបញ្ជាក់ថា ៖  ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹក ថ្ងៃ ទី ០១ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ខណៈ ព្យុះទី១០ឈ្មោះ សានសាន (Shanshan) បានថយឥទ្ធិពលទៅលើខ្យល់មូសុងនិរតី ដែល បក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាល នៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ១០,៥០ ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥៥% ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print