លោក ហ៊ុន ម៉ានី ៖ ខ្ញុំមានសេចក្តីតក់ស្លុត និងក្តុកក្តួល ដោយទទួលដំណឹងអំពីមរណភាពរបស់សម្តេចចៅហ្វាវាំងវរវាងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំមានសេចក្តីតក់ស្លុត និងក្តុកក្តួល ដោយទទួលដំណឹងអំពីមរណភាពរបស់សម្តេចចៅហ្វាវាំងវរវាងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។ សម្តេចចៅហ្វាវាំង គឺជាឥស្សរជនមួយរូបដែលបានចូលរួមចំណែកក្នុងការដឹកនាំកសាងអភិវឌ្ឍជាតិ ជាពិសេស ការដង្ហែតាមព្រះរាជកិច្ចដឹកនាំនៃអង្គព្រះមហាក្សត្រ ព្រះរាជបល្ល័ង្គ និងហ្លួងយាយ។ មរណភាពរបស់សម្តេចគឺជាការបាត់បង់ឥស្សរជនដែលបានបម្រើជាតិ សាសនា ព្រះមហក្សត្រ ដ៏យូរលង់មួយរូប ថ្នាក់ដឹកនាំជាទីគោរពស្រលាញ់នៃក្រសួងព្រះបរមរាជវាំង និងជាការឃ្លាតចាកឆ្ងាយ គ្មានថ្ងៃត្រលប់របស់ ឳពុក ជីតា ជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រោសប្រណីដល់កូនចៅទាំងអស់គ្នា។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តថា ៖ នាឱកាសដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសម្តេច និងថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់នៃក្រសួងព្រះបរមរាជវាំង។ ខ្ញុំសូមលំឱនកាយគោរពវិញ្ញាណក្ខ័ន្ធ សម្តេច និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខ័ន្ធសម្តេចបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print