សមត្ថកិច្ចឃាត់ជនសង្ស័យជនជាតិវៀតណាមម្នាក់ក្នុងករណីលួចម៉ូតូនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ច នគរបាលបានធ្វើការឃាត់ ជនសង្ស័យជនជាតិវៀតណាមម្នាក់ ក្នុងករណីលួចម៉ូតូនៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង ២០នាទី ល្ងាចថ្ងៃទី០១ ខែកញ្ញា  ឆ្នាំ២០២៤ នៅក្នុងការដ្ឋានសំណង់អគារក្រុមហ៊ុនកាស៊ីណូឡាស់វីហ្គាស់ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះផាន វ៉ាន់ឌិន ( PHAN VAN DINH)  អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណលេខ :072079004352 មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំងិនណា ស្រុកងិនសឺង ខេត្តតៃនិញ ប្រទេសវៀតណាម និងមានសម្ភារ:ក្នុងខ្លួន មានដូចជា : សោរម៉ូតូចំនួន ០១
សោរលេខ១៤ ចំនួន០១ឌុយខ្សែភ្លើង ពណ៌ខ្មៅ ចំនួន០១។

ប្រភពបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មាន ពីបុរសជាកម្មករសំណង់ មានទីលំនៅភូមិសមសាន ឃុំតាឡោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរាយការណ៍មកសមត្ថកិច្ចថា : ក្នុងការដ្ឋានសំណង់អគារក្រុមហ៊ុនកាស៊ីណូឡាស់វីហ្គាស់ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងខ្លួននិង ក្រុមកម្មករសំណង់ចាប់ឃាត់ជនសង្ស័យបានម្នាក់ដែលកំពុងធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក SIRIUS ពណ៌ស ពាក់ស្លាកលេខ 85-F1 023.58 ដែលបញ្ឈរទុកនៅខាងក្រោមអគារសំណង់របស់ក្រុមហ៊ុន ។

ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបាននាំខ្លួនជនសង្ស័យ ម្នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាពលួចម៉ូតូនោះទេ ខ្លួនគ្រាន់តែដើរចូលក្នុងការដ្ឋានសំណង់ ដើម្បីជ្រកភ្លៀង ហើយទៅអង្គុយលើម៉ូតូតែប៉ុណ្ណោះ  ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print