ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី
០២ ខែកញ្ញា ឆ្នាំ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ចាប់ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០២៤។
ជាក់ស្ដែងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញប្រតិបត្តិការល្បាត ឈរជើងតាមគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូននិងនាំក្បួនប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
សូមជម្រាបថា លក្ខណៈបច្ចេកទេសនាវា គឺជានាវាឈ្មោះ PERTH_FFH 157 (Anzac Class FFH)
– បណ្តោយប្រវែង ១១៨ ម៉ែត្រ
– ទទឹងប្រវែង ១៤,៨ ម៉ែត្រ
– ជម្រៅទឹកប្រវែង ៦,៤ ម៉ែត្រ
– ទម្ងន់ផ្ទុក ៣,៩០០តោន
– មានឧទ្ធម្ភាគចក្រ MH60-Rabbit Seahawk
– មេបញ្ជារហោះហើរ (អាកាសយាននិក លោកវរនាវីត្រី Patrick Mc Guire
– នាវិកសរុប ចំនួន ១៩០នាក់ (នាយនាវី ៣២នាក់ និងនាវឹក ១៥៨នាក់)
– ដឹកនាំដោយ លោកវរនាវីទោ BEN DALTON មេបញ្ជាការនាវា៕ដោយ៖តារា