លោកប្រធានរដ្ឋចិន Xi Jinping ចូលរួមសកម្មភាពទ្វេភាគីជាមួយមេដឹកនាំបរទេសដែលចូលរួមកិច្ចប្រជុំកំពូលឆ្នាំ២០២៤នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹក ថ្ងៃទី២ ខែកញ្ញា នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោក Tshisekedi ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០២៤។ នេះជាសកម្មភាពទ្វេភាគីលើកដំបូងរវាងលោកប្រធានរដ្ឋចិន Xi Jinping និងមេដឹកនាំបរទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ បើយោងតាមការផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលឆ្នាំ២០២៤នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនឹងប្រារព្ធធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី៤ ដល់ទី៦ ខែកញ្ញាខាងមុខ ។ មេដឹកនាំនៃប្រទេសចិន និងអាហ្រ្វិកនឹង ពិភាក្សាគ្នាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងផែនការអនាគត ជុំវិញប្រធានបទស្តីពី “ពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម រួមគ្នាជំរុញការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិក ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ លោកប្រធានរដ្ឋចិន Xi Jinping នឹងអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី ៥ ខែកញ្ញា ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Xi Jinping ក៏នឹងរៀបចំពិធីជប់លៀងស្វាគមន៍ភ្ញៀវកិត្តិយស និងសកម្មភាពទ្វេភាគីពាក់ព័ន្ធមួយចំនួន ជាមួយមេដឹកនាំភាគីអាហ្វ្រិក តំណាងអង្គការក្នុងតំបន់អាហ្វ្រិក និងអង្គការអន្តរជាតិពាក់ព័ន្ធជាដើមដែលបានចូលរួមវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print