អន្តរជាតិ ៖ ព្រឹកថ្ងៃទី៣ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Muhammad ប្រធានាធិបតីChad ដែលអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសលើកកម្ពស់ទំនាក់ទំនងរវាងចិននិងChad ឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត។ នេះបើយោងតាម បានគេហទំព័រ «CCFR China state-controlled media » ចេញផ្សាយនៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសទាំងពីរចិននិងChad បានធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកយ៉ាងសកម្មក្នុងក្របខ័ណ្ឌរួមគ្នាកសាង គំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”និងវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកជាដើម ហើយទទួលបានសមិទ្ធផលជាច្រើន ។ ប្រទេសចិនរីករាយរួមជាមួយប្រទេស Chad ប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការមេត្រីភាពរវាងចិននិងអាហ្វ្រិក បង្កើនការតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ ជំរុញឱ្យទំនាក់ទំនងរវាងចិននិង Chad ទទួលបានការវិវឌ្ឍរីកចម្រើនថ្មី។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នៅព្រឹកថ្ងៃដដែលនោះ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Faki ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិកដែលអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានគូសបញ្ជាក់ថា សហភាពអាហ្វ្រិកគឺជាទង់សម្រាប់ជំរុញការសហការគ្នានិងភាពជាម្ចាស់ការនិងជាវេទិកាដ៏សំខាន់របស់ទ្វីបអាហ្វ្រិកសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ភាគីចិនគាំទ្រសហភាពអាហ្រ្វិកដើរតួនាទីកាន់តែធំក្នុងបុព្វហេតុមិត្តភាពរវាងចិននិងអាហ្វ្រិក រីករាយឆ្លៀតឱកាសកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកលើកនេះ ជំរុញឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសចិនជាមួយសហភាពអាហ្វ្រិកឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងជំរុញឱ្យការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកឡើងដល់កម្រិតថ្មី៕