ការបង្ក្រាបករណីហិង្សា កាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនដៃដល់ចំនួន ០១នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានរាយការណ៍មកថា នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន០២ក្រុម បានផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យមនុស្សចំនួន០៣នាក់ (ជនជាតិចិន ០២នាក់ និងខ្មែរ ០១នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ។

 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាម ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ បន្ទាប់មក កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់វេលាម៉ោង០២និង០០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទប្រុស ជនជាតិចិន ព្រមទាំងដកហូតបានអាវុធខ្លីចំនួន ០១ដើម និងបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  ដើម្បីធ្វើការសួរនាំតាមនីតិវិធី ។

អ្នករងរបួសមានចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ នឿន វ៉ាន់ដេត ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ០៤-មេសា-២០០៨ មុខរបរ សន្តិសុខសណ្ឋាគារ សមុទ្រខៀវ មានទីលំនៅ ក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (រងរបួស ប្រអប់ដៃខាងឆ្វេង និងពោះខាងឆ្វេង) ។

២-ឈ្មោះ JIANG KUNZHENG ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១០-មេសា-១៩៧៦ មុខរបរ បើករោងចក្រលក់ទំនិញ ស្នាក់នៅ ផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួស ក្រោមដោះខាងស្តាំ និងក្បាលផ្នែកខាងឆ្វេង) ។ 

៣-ឈ្មោះ QIN YANJUN ហៅ A NIU ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ០២-វិច្ឆិកា-១៩៧៨ មុខរបរ អ្នកដាំដើមឈើ ស្នាក់នៅផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួស ជើងខាងឆ្វេង និងក្បាលផ្នែកខាងស្តាំ) ។

បច្ចុប្បន្ន អ្នករងរបួសទាំង០៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជន ។ 

ក្នុងហេតុការណ៍នោះបណ្តាលឱ្យមានអ្នករងរបួសមានចំនួន០៣នាក់ (ខ្មែរ០១នាក់ និងជនជាតិចិន០២នាក់) និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជន។

ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ZHANG TAO ភេទប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ មុខរបរ បោះដុំគ្រឿងអគ្គិសនីពីចិន មានទីលំនៅ ខណ្ឌពោធិ៍ចិនតុង រាជធានីភ្នំពេញ ដកហូតវត្ថុតាងរួមមាន៖

-អាវុធខ្លី ០១ដើម ម៉ាក ZORAKI MOD 914-TD និងប្រដាប់ខ្ទប់សម្លេង ១ ។ 

-រថយន្ដ ១គ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-9898 ។

បន្ទាប់ពីសួរនាំបឋម ពីឈ្មោះ JIANG KUNZHENG ភេទប្រុស ជនជាតិចិន បានឱ្យដឹងថាៈ ករណីនេះកើតឡើងដោយសារភាគីទាំង០២ ឈ្លោះប្រកែកពាក្យសម្តីគ្នា និងស្រវឹងស្រា បង្កជាជម្លោះហិង្សា រហូតដល់ ផ្ទុះអាវុធកើតឡើង ។ 

ចំពោះករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរតាមនីតិវិធី ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print