ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខ ហូថេល ជេអិម យីលីន បានបេីករថយន្តម៉ាក Toyota Granvia រកកន្លែងចត ដោយមិនប្រយ័ត្នបានបុកដេីមឈេី បាក់ពីរដេីម និងកៀបជាប់របងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានបង្កឡេីងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញបុរសជនជាតិចិន ម្នាក់ បានប្រគល់កូនសោរថយន្តម៉ាក Toyota Granvia ពណ៌ស ពាក់ផ្លាក លេខ កម្ពុជា AU-0527 ឲ្យទៅបុរសម្នាក់ជាសន្តិសុខ ហូថេល ជេអិម យីលីន ដេីម្បីបេីករថយន្តរកកន្លែងចតនៅខាងក្រៅ ហូថេល តែអ្នកបេីកបរមិនប្រយ័ត្នក៏ជាន់ហ្គាជ្រុលបុកដេីមឈេីតូចល្មមបាក់អស់០២ដេីម ឯរថយន្តបង្កបានកៀបជាប់របងផ្ទះប្រជាពលរដ្ឋរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ ។ ក្នុងករណីនេះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ព្រមទាំងមានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ក៏ចុះមកដល់ផងដែរដេីម្បីពិនិត្យមេីល ដោយឃេីញថា មិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ទេីបបានឲ្យតំណាងម្ចាស់ផ្ទះ ,ម្ចាស់រថយន្ត បង្ក និងតំណាងសន្តិសុខជាជនបង្កខាងលេី ធ្វេីការសម្របសម្រួលគ្នា ។ ចុងបញ្ចប់ បុរសជាសន្តិសុខដែលជាអ្នកបេីករថយន្តបង្ក បានសុំការអធ្យាស្រ័យពីតំណាងម្ចាស់ផ្ទះ និងតំណាងម្ចាស់រថយន្ត ទេីបបញ្ចប់រឿង នៅកន្លែងកេីតហេតុ ដោយម្ចាស់ផ្ទះមិនដេញដោល រីឯម្ចាស់រថយន្តបង្ក ក៏យករថយន្តទៅជួសជុលខ្លួនឯង ៕ ដោយ ៖ ភារ៉ា ដង្កោ