រថយន្តបេីកបរឆ្លងផ្លូវត្រូវម៉ូតូជិះទៅបុកបណ្តាលឱ្យរងរបួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តបៀកឆ្លងផ្លូវពីចំហៀងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤៦នាទីយប់ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ភូមិព្រៃកី  សង្កាត់ភ្លើងឆេះរទេះ ខណ្ខកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ប៉ុន សុខា  ភេទប្រុស  អាយុ៣៥ឆ្នាំ រងរបួសបែកចង្ការ និងបែកមេជើងខាងឆ្វេង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៌ស​ ធ្វេីដំណេីរចេញពីបុរីពិភពថ្មីគំរោង៣​ ឆ្លងផ្លូវជាតិលេខ៣ពីលិចទៅកេីតខណៈដល់ចំណុចពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូស្កូបពីតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យរងរបួសចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ​ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print