ឃាត់ខ្លួន​ជនជាតិវៀតណាម​ ២នាក់​ រួមនឹង​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម​ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល​

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍គរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានធ្វើការត្រួតពិនិត្យឆែកឆេរ លើរថយន្តដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា ១គ្រឿង តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានរកឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន ដាក់ក្រោមកៅអីអង្គុយខាងក្រោយ និងឃាត់ខ្លួនជនជាតិវៀតណាម ២នាក់។

មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរពីប្រទេសឡាវពីប្រទេសឡាវ មកប្រទេសកម្ពុជា ០១គ្រឿង(ប្រភេទរថយន្តក្រុង ៤៥កៅអី) ពាក់ស្លាកលេខឡាវ 7979 បានរកឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន ដាក់ក្រោមកៅអីអង្គុយខាងក្រោយ រួមមាន ២៧ដុំធំ ជាប្រភេទក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាប្រភេទថ្នាំគ្រវី), ១០ដុំធំ ជាប្រភេទម្សៅ សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន, គ្រាប់ក្រហមតូចៗ ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា និងក្រាមពណ៌សថ្លា ១កញ្ចប់តូច។ ក្នុងការត្រួពិនិត្យនេះដែរ ក៏បានឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ផងដែរ។

...

ក្រោយពីមានការសង្ស័យប៉ុស្តិ៍នគរបាលច្រកទ្វារ បានសុំកិច្ចសការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនបន្តទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អនុវត្តនីតិវិធីបន្ត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print